រថយន្តដឹកទំនិញគេចពន្ធបើកលឿនបែកកង់រាចង្កូតចូលផ្ទះបាយប្រជាពលរដ្ឋ

ខេត្តបន្ទាយមានជ័យ ៖ដើមឈើចំនួនពីរដើមបានដាច់និង ផ្ទះបាយមួយខ្នងបានបាក់រាបដល់ដីខណៈមានរថយន្តដឹកទំនិញគេចពន្ធមួយគ្រឿងបើកលឿនដូចហោះបែកកង់មុខរេចង្កូតទៅបុកពេញទំហឹងនិងផ្លោងចូលទាំងកំរោលសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍បានបង្កជាការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ5ត្រង់ចំនុចភូមិសុរិយាថ្មីឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យនាវេលាម៉ោង5ល្ងាចថ្ងៃទី30 ខែសីហានេះ។

អ្នកឃើញហេតុការណ៍ លោក កុយ ស្រស់អាយុ58ឆ្នាំជាម្ចាស់ផ្ទះបាននិយាយថា លោកពូបានអង្គុយមុខផ្ទះស្រាប់តែបានឃើញរថយន្តកាមរីមួយគ្រឿងបានហោះមកបុកផ្តាច់ដើមឈើនៅមុខផ្ទះគាត់ដាច់អស់ពីរដើមហើយរថយន្តនោះនៅមិនទាន់អស់ល្បឿនទៀតក៏បន្តជ្រុលទៅចូលក្នុងផ្ទះបាយគាត់ពេញទំហឹងបណ្តាលអោយបាក់រាបដល់ដី។

ពលរដ្ឋដដែលបន្តរទៀតថា វាពិតជាសំណាងខ្លាំងណាស់ដែលកូនគាត់មិនបានឡើងដាំបាយកុំអីពិតជាមានវិប្បដិសារីមិនតិចឡើយ។ ហើយអ្វីដែលសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ទៀតនោះគឺអ្នកបើកបរដែលគេមិនស្គាល់អត្តសញ្ញាណមានអាយុជិត30ឆ្នាំនិងអ្នកជិះជាមួយម្នាក់ទៀតមិនមានគ្រោះថ្នាក់ដល់អាយុជីវិតដូចគ្នា។

រថយន្តកាមរីចង្កូតស្តាំសេរីឆ្នាំពណ៌ទឹកប្រាក់គ្មានស្លាកលេខដឹកកំប៉ុងស្នូលពោតគេចពន្ធចេញពីប្រទេសថៃតាមច្រកប៉ោយប៉ែតឆ្ពោះមកកាន់ខេត្តបន្ទាយមានជ័យតែដោយការបើកបរលើសល្បឿនកំណត់បែកកង់មុខគ្រប់គ្រងលែងបានក៏បង្កការភិតភ័យនិងបំផ្លាញ់

ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនិងបង្កការខូចខាតរថយន្តទាំងស្រុង៕

30-08-201555751 55752 55753 55754 - Copy 55756

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *