រថយន្តដឹកទំនិញចាប់ហួយបុកម៉ូតូស្លាប់ម្នាក់នៅនឹងកន្លែង

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកទំនិញចាប់ហួយបើកម៉ូតូពេញមួយទំហឹងតែម្តង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង២០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៨៦និងលេខ៨៧ ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចនគរបាលចរាចរណ៍បានបញ្ជាក់ឲ្យដឹងនៅក្នុងរបាយការណ៍ថា រថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៍លឿង ពាក់ស្លាក់លេខ ភ្នំពេញ 2R6794ដឹ កឥវ៉ាន់ចាប់ហួយបានបើកបរពីទិសខាងកើតទៅលិច មកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាក់លេខ បើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ ឈ្មោះ ឡាយ ទិតភេទប្រុស អាយុ៣៤ឆ្នាំនៅកន្លែងកើតហេតុ រស់នៅភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពបន្តថា ចំពោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។ ករណីខាងលើ សមត្ថកិច្ចបានយកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលត្រែងត្រយឹង រង់ចាំដោះស្រាយតាមនីតិវិធី ៕ មណ្ឌលច្បារមន

Loading...