រថយន្តដឹកទំនិញថៃ បុកម៉ូតូ រងរបួសធ្ងន់២នាក់

ខេត្តកោះកុង៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តដឹកទំនិញថៃ បុកជាមួយម៉ូតូមួយគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ ២នាក់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ នៅចំណុចមុខផ្សារភូមិថ្មី ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកទំនិញថៃ១គ្រឿងម៉ាកHino ព៌ណប្រផេះ ពាក់ស្លាកលេខ ក្រុងថេប94-7024 បើកបរដោយឈ្មោះ សាម៉ាយ ភូផូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ បម្រុងបើកចូលប្រទេសថៃ មកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូ១គ្រឿងម៉ាក សង់០១២ ជិះដោយនារី ២នាក់ ជាកម្មកររោងចក្រ បើកបត់ពីមុខរថយន្ត ភ្លាមៗរថយន្តចាប់ហ្វ្រាំងមិនទាន់ ក៏បុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូទាំង២នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់ប្រទេសថៃ ដើម្បីសង្គោះបន្ទាន់។
ចំណែកឯរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចស្រុកមណ្ឌលសីមា យកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា រង់ចាំដោះស្រាយនាពេលក្រោយ ៕

10_29_2015_10_34_2612186122_754094604713338_989535494_o

12190173_754094598046672_1095524654_o

Loading...

Leave a Reply

Your email address will not be published. Required fields are marked *