រថយន្តដឹកទំនិញ តទ្រុងខុសបច្ចេកទេសរបស់មន្ត្រីយោធាជើងខ្លាំងត្រូវមន្ត្រីចុះកាត់ទ្រុងដល់ទីតាំងក្រុមហ៊ុន

ភ្នំពេញ៖ រថយន្តដឹកទំនិញតទ្រុងខុសបច្ចេកទេសរបស់មន្ត្រីយោធាជើងខ្លាំងមួយរូប ត្រូវមន្ត្រីចុះកាត់ទ្រុងដល់ ទីតាំងក្រុមហ៊ុន ។ រថយន្តនេះពាក់ស្លាកលេខ ខេមរភូមិន្ទ 02-3-0108 ក្បាល​ពណ៌លឿង និងមានស្លាកអក្សរ M នៅពីមុខរថយន្ត លើទ្វារចំហៀង មន្ត្រីយោធា​ជើងខ្លាំង ធ្វើការអន្តរគមន៍ឲ្យដោះលែងផងដែរ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៧នេះ ។ តាមមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ត្រី​នគរបាលចរាចរណ៍ បានចុះទៅកាត់ទ្រុង ដល់ទីតាំងក្រុមហ៊ុនតែម្តង ស្ថិតអូរបែកក្អម ។ ត្រូវបានគេដឹងថា ជាក្រុមហ៊ុនដឹកជញ្ជូនរបស់ឧត្តមសេនីយ៍ ហាក់ ម៉ៅ ។

ក្រុមការងារត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេស បានអះអាងថា សមត្ថកិច្ចនឹងបន្តរឹតបន្តឹងកាត់ទ្រុងយានយន្ត កែច្នៃខុសបច្ចេកទេសនៅទូទាំងប្រទេស និងសូមអំពាវនាវម្ចាស់យានយន្ត កែច្នៃសូមមេត្តាភ្ញាក់រលឹកកាត់ទ្រុងយាន យន្តខុសលក្ខណៈបច្ចេកទេស និងកុំបន្តកែច្នៃបន្តទៀត។

កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងសមត្ថ កិច្ចចម្រុះ បានដាក់គោលដៅត្រួតពិនិត្យរថយន្តតទ្រុងខុស បច្ចេកទេស នៅលើកំណាត់ផ្លូវជាតិលេខ៦A ស្ថិតនៅក្នុង ទឹកដីខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក៏បានឃាត់ទុករថ យន្ត ល្មើសខាងលើ បានត្រឹមមួយៈខ្លីប៉ុណ្ណោះ ក៏មានអន្តរា គមន៍ពីខាងលើ ទើបសមត្ថកិច្ចប្រចាំការគោលដៅនោះ សុខ ចិត្តលែងឲ្យបន្តដំណើរទៅមុខ មិនបានកាត់ទ្រុងដែលក្រុមមន្រ្តីបានគូសសញ្ញារួចហើយ ។ដោយមានអន្តរាគមន៍ពីមេកើយ ក្រុមមន្រ្តីក៏អនុញ្ញាតឲ្យបន្តដំណើរ ដោយគ្មានវិធាន ការនោះទេ ។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារ នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំខែ លោកទេសរដ្ឋ មន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹក ជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់​បទបញ្ជា ឲ្យមន្រ្តី ចុះបង្រ្កាប រថយន្តតទ្រុងខុសបច្ចេកទេស ត្រូវកាត់ទ្រុងរថយន្តតខុសលក្ខណៈបច្ចេកទេសនៅនឹងកន្លែង ដោយមិនអនុញ្ញាតឲ្យម្ចាស់រថយន្តយកទៅកាត់ខ្លួនឯងនោះឡើយ ដើម្បីបញ្ចៀសការរិះគន់របស់ប្រជាពលរដ្ឋថា ការអនុវត្តន៍​ចំណាត់ ការកាត់ទ្រុងរថយន្តធ្វើមិនស្មើភាព មានភាពលំអៀងរវាងអ្នកមាន និងអ្នកក្រ ៕

Loading...