ភ្នំពេញ៖ កាលពី ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចស្តុបរតនាស្រីម៉ៅ តាមបណ្តោយ ផ្លូវលេខ២៨៩ កែងផ្លូវលេខ៥១៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មុនពេលកើតហេតុរូបគាត់បានបើករថយន្តយីឌុប ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 3A-2786 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ដែលទើបនិងចេញពីផ្សារនាគមាសបំណងដឹកផ្លែឈើទៅខេត្តបាត់ដំបង ដោយក្នុងនោះមានមនុស្សរួមដំណើរសរុប៧នាក់ ខណៈមកដល់ចំណុចកើតហេតុ ដែលជាកន្លែងផ្លូវបំបែកជាបួន ភ្លាមនោះក៏មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាក លេខធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១៦ ក្នុងទិសដៅពីលិចទៅកើតកាត់ពីមុខ រថយន្តគាត់ធ្វើឱ្យគាត់ ជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកចំពីចំហៀងនៃរថយន្តកុងតឺន័រពេញទំហឹង ហើយបានរេចង្កូតមកខាងស្តាំដៃបន្តបុករបងសាលារៀនមួយកន្លែងទៀតរងការខូចខាតយ៉ាងដំណំ ៕