ខេត្តព្រះសីហនុ៖ មនុស្ស២នាក់បានបាត់បង់ជីវិត និង៣នាក់ផ្សេងទៀតរងរបួស ដោយសារករណីរថយន្តដឹងសាំងរបស់ក្រុមហ៊ុន សូគីមិចមួយគ្រឿង បានបុកគ្នាជាមួយរថយន្តទួរីសមួយគ្រឿងទៀត ស្ថិតនៅលើផ្លូវជាតិ៤ ចន្លោះគីឡូម៉ែត្រ២០៦-២០៧ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នគរបាលខេត្តព្រះសីហនុបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈរថយន្ត
ទាំង២គ្រឿង ត្រូវស្ទូចមករក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមក្រោយ ។
គេនៅមិនទាន់មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់កើតឡើងនៅលើយ ។ សមត្ថកិច្ច មិនទាន់អាចបញ្ជាក់អត្តសញ្ញាណជនរងគ្រោះ គឺគ្រាន់តែឲ្យដឹងថា មនុស្ស២នាក់ស្លាប់ និង២នាក់ទៀតរងរបួសប៉ុណ្ណោះ ៕