រថយន្តដឹកសីុម៉ង់ត៏រូប ក្រពើ បុក និងកិនអ្នកបើកម៉ូតូម្នាក់ នៅវេងស្រេង បែកក្បាលស្លាប់

ភ្នំពេញ៖រថយន្តដឹកសីុម៉ង់ត៏ សញ្ញារូបក្រពើ បានបើកបុកអ្នកជិះម៉ូតូម្នាក់ បណ្តាលអោយកិនបែកក្បាលស្លាប់ នៅវរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ នះ ស្ថិតនៅ តាមផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ៏យ ។

យ៉ាងណាក៏ដោយ តាមសាក្សីខ្លះ ថា បណ្តាលមកពី ជនរងគ្រោះ បើកម៉ូតូឡើង លើផ្លូវម្ខាងដែល គេទើបនឹង ស្ថាបនារួច ស្រាប់តែរអិល ដួលចូលកង់រថយន្ត កិនស្លាប់ តែម្តង។

ក្រោយកើតហេតុ ទាំងរថយន្ត និងម៉ូតូ ត្រូវបាន សមត្ថកិច្ច យកទៅរក្សាទុក ដើម្បីដោះស្រាយ បន្ត ហើយសព ជនរងគ្រោះ ត្រូវបាន ទាក់ទៅ ក្រុមគរួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។

សមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោង១២:៤០នាទីថ្ងែទី៥កញ្ញា ២០១៥ មានករណីគ្រោះថ្នាក់ចរាចរបណ្តាលឲស្លាប់មនុស្សអ្នក កេីតហេតុនៅចំណុចផ្លូវវេងស្រេងភូមិថ្នល់បំបែក សង្កាត់ចោមចៅ  ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ អាំង វ៉ាន់ឌឿន ភេទប្រុសអាយុប្រហែ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ២៧ ផ្លូវលេខ១១២ផ្សារដេប៉ូ(អ្នកបេីកបររត់គេចខ្លួនបាត់) ដោយឡែករថយន្តត្រូវបាន

ប្រគល់ឲទៅចរាចរក្រុង៕

56432 56433 56434 56435 56436 56437

Loading...

Leave a Reply

Your email address will not be published. Required fields are marked *