រថយន្តតូយ៉ូតាព្រូសបើក បុកម៉ូតូវីវ៉ាពេញទំហឹង របួសធ្ងន់ម្នាក់

បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តតូយ៉ូតាព្រូសបើកបុកម៉ូតូវ៉ាវី បើកបរក្នុងទិសដៅបញ្រ្ចាស់គ្នាចំពីមុខពេញទំហឹង ។ ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១ និង៥០នាទីអាធ្រាតត្រ ឈានចូលថ្ងៃទី២៩ មករា ឆ្នាំ២០១៥ នៅចំណុចទល់មុខភោជនីយដ្ឋានសួនបុប្ផា តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ អត់មានពាក់ស្លាកលេខបើកបរដោយបុរសម្នាក ដោយធ្វើដំណើរតាមផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណមកដល់ចំណុចកើតហេតុ គ្មានភ្លើងបំភ្លឺផ្លូវផងនោះរថយន្តតូយ៉ូតាព្រូស ក៏បានបើកទៅបុកចំពីមុខម៉ូតូវីវ៉ា ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1A-0610 បើកដោយបុរសម្នាក់ ធ្វើដំណើរតែម្នាក់ឯង តាមផ្លូវលេខ២៧១ ក្នុងទិសដៅច្រាស់គ្នាពេញទំហឹង បណ្តាលបុរសបើកម៉ូតូវីវ៉ារងរបួសធ្ងន់ ចំណែករថយន្តបង្កបានដាច់ការឡេកង់មុខខាងឆ្វេង បើកទៅមុខលែងរួច ។ បន្ទាប់ពីបើករថយន្តបុកម៉ូតូហើយនោះ បុរសជាម្ចាស់រថយន្តបានបើកទ្វាររថយន្តឡើងទៅជិះម៉ូតូឌុបដើម្បីគេចខ្លួន តែត្រូវប្រជាពលរដ្ឋដេញចាប់បានយកមកកន្លែងកើតហេតុវិញ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះត្រូវសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីរងចាំដោះស្រាយគ្នាតាមនិតិវិធីច្បាប់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *