រថយន្តថៃបានបើកកិនកូនខ្មែរម្នាក់អាយុទើបតែបាន១ខួប៧ខែកិនស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម នៅប្រទេសថៃ

ប្រទេសថៃ ៖ កុមារាដែលមានអាយុទើបតែបាន១ខួប ៧ខែ ត្រូវបានស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗជាទីបំផុត នៅក្រោមទម្ងន់នៃកង់រថយន្ត ដែលបើកបរមិនបានចាប់អារម្មណ៍ថាមានក្មេងដ៏តូចនេះនៅពីមុខកង់រថយន្ត ទីបំផុតកុមារាដ៏កំសត់ដែលជាកូនរបស់ពលករខ្មែរ បានផ្ទុះក្បាលស្លាប់ភ្លាមតែម្តង ។

យោងតាមរបាយការណ៍របស់កាសែតក្នុងស្រុកថៃ បានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ២០ នាទី ល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងបរិវេណអាហារដ្ឋានផឹកសុីមួយកន្លែង
យីហោ វ៉ាន់ ភិន ស្ថិតក្នុងភូមិ៨ ឃុំក្លងនឹង ស្រុកក្លងហ្លួង ខេត្តប៉ាធុំថានី ប្រទេសថៃ ទៅលើកុមារាដែលមានឈ្មោះ យ៉ុត កន អាយុ១ខួប ៧ខែ ។

របាយការណ៍បានបន្តថា នៅក្នុងអាហារដ្ឋាននេះគឺមានមនុស្ស និងរថយន្តចេញចូល មិនសូវដាច់រយៈប៉ុន្មាននោះទេ ហើយនៅពេលនោះដែរ ក៏មានរថយន្រមួយគ្រឿងម៉ាកតូយ៉ូតា ពាក់ស្លាកលេខ បាងកក ៥៦៧១ បានបើកបរចេញពីហាងជាធម្មតា
ដោយមិនបានគិតថាមានកុមារាដ៏តូចម្នាក់ដើរកាត់មុខរថយន្តនោះឡើយ ហើយក៏បានកិន ទៅលើក្មេងនោះតែម្តង ដែលធ្វើអោយកុមារាដ៏កំសត់នេះស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយនៅពេលនោះដែរ ក៏មានក្រុមតម្រួតថៃចុះមកពិនិត្យដើម្បីសិក្សាអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ។

ដោយឡែក​ឪពុកកុមាររងគ្រោះឈ្មោះ ហ្វៃ សាលិត អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ គឺមានតែការយំសោក បោកប្រាណ ឱបសពកូនប្រុសតែប៉ុណ្ណោះដោយបច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងធ្វើការក្នុងរឿងនេះហើយ ៕នាគខៀវជាយដែន

Loading...