រថយន្តធុនធំចតនៅលើដងផ្លូវត្រូវរថយន្ត១គ្រឿងទៀតមកបុកបណ្តាលឲ្យស្លាប់ម្នាក់

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈចតរថយន្តធុនធំនៅលើចិញ្ចើមផ្លូវ ហើយត្រូវរថយន្តមួយគ្រឿងទៀតបើកបរក្នុងល្បឿងលឿនជ្រុលមកបុកពេញទំហឹង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ខាងលិចបង្គោលគីឡូម៉ែត្រលេខ១៥៧ ភូមិខ្នា ឃុំស្រឡប់ ស្រុកត្បូងឃ្មុ ំ េខត្តត្បូងឃ្មុំ ។

ប្រភពព័ត៌មានពីនគរបាលចរាចរណ៍បញ្ជាក់ថា រថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌៌ស ពាក់ស្លាកលេខ រតន:គិរី 3A.0058 មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបេីកបរ (រត់គេចខ្លួនបាត់) ជាអ្នកបង្កបើកបុកជាមួយរថយន្តម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C.0562 បេីកបរ ដោយឈ្មោះ ផង់ តិ ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ៦ ឃុំជប់ ស្រុកត្បូងឃ្មុំ បណ្តាលឲ្យស្លាប់នៅកន្លែងកេីតហេតុ ។

្របភពបន្តថា រថយន្តនីសាន់ ឈប់បេីកភ្លេីងសញ្ញាបែរមុខទៅកេីត រីឯរថយន្តហុយ៉ាន់ដាយបើកបរពីលិចទៅកេីត ក្នុងល្បឿនលឿនជ្រុលទៅបុកតែម្តង ។ ករណីនេះបណ្តាលខូចខាតរថយន្តនីសាន់ កំរិតស្រាល រីឯរថយន្តហុយ៉ាន់ដាយកម្រិលធ្ងន់ដោយសារមូលហេតុប្រេីប្រាស់ល្បឿនលឿនជ្រុល ៕

1 2k iu

Loading...