រថយន្តធុនធំដឹកទំនិញ បើកចុះចំណោទស្ពានតាតៃ បណ្តាលឱ្យរអិលក្រឡាប់ស្លាប់២របួស១

កោះកុង ៖សមត្ថកិច្ចបាននិយាយថា មានករណីគ្រោះថ្នាក់ចរាចរណ៍១បានកើតឡើងបង្ករដោយរថយន្តហុីយា៉ន់ដាយ ដឹកទំនិញធុនធំ(ប្រភេទយីឌុប)១គ្រេឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-3943 បានបើកចុះចំណោទស្ពានតាតៃបណ្តាលឲ្យក្រឡាប់រថយន្តនិងស្លាប់មនុស្សជាប់នឹងកាបីនចំនួន២នាក់ហើយរបួសធ្ងន់ម្នាក់ កាលពីម៉ោង៣រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ចន្លោះគីឡូមែ៉ត្រ លេខ១៣០-១៣១ ស្ថិតក្នុងភូមិអន្លង់វា៉ក់ ឃុំតាតៃក្រោមស្រុកកោះកុង ខេត្តកោះកុង ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ជាច្រើននាក់បានចុះទៅជួយអន្តរាគមន៏ហើយគាស់យកសពជនរងគ្រោះប្រគល់អោយក្រុមគ្រួសារ ធ្វើបុណ្យ តាមប្រពៃណី ។

ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រាប់ថា ឈ្មោះ យា៉ន់ រីណែត ភេទប្រុស អាយុ៤០ឆ្នាំ ជាអ្នកបើកបររស់នៅភូមិចេកឆ្លង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង បានបាត់បង់ជីវិតនៅកន្លែងកើតហេតុនិងអ៊ូ វុន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិព្រៃសណ្តែក ឃុំព្រៃសន្លឹក ស្រុកត្រាំង ខេត្តតាកែវជាអ្នករួមដំណើរក៍ស្លាប់នៅកន្លែងកើតហេតុដូចគ្នាផងដែរ ។ លើកលែងតែជនរងគ្រោះម្នាក់ទៀតមិនបានស្លាប់នៅកន្លែងក់តហេតុ ប៉ុន្តែរបួសធ្ងន់ហើយពេលនេះកំពុងសង្រ្គោះនៅមន្ទីពេទ្យបង្អែកខេត្តកោះកុង ។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *