រថយន្តធុនធំបើករេចង្កូតទៅបុករបងរោងចក្រ គាបជាប់អ្នកបើកបរ តែត្រូវបានសង្គ្រោះទាន់ពេលវាលា

ភ្នំពេញ ៖ រថយន្តធុនធំមួយគ្រឿង បើករេចង្កូតជ្រុលទៅបុកផ្ទប់នឹងរបងរោងចក្រ បណ្តាលឲ្យរួញកាប៊ីនឡានមកក្រោយ គាបជាប់អ្នកបើកបរនៅក្នុងកាប៊ីនរថយន្ត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មេឃកំពង់តែភ្លៀងក៏ឃើញរថយន្តកុងតឺន័រ១គ្រឿង ក្បាលពណ៌លឿង មិនមានស្លាកលេខ បានបើកតាមបណ្ដោយផ្លូវបេតុងពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើដោយសារតែផ្លូវ កោងមិនប្រយ័ត្នបួងចង្កូតមិនទាន់ក៏ជ្រុលបុករបង រោងចក្រ ធ្លុះជញ្ជាំង បណ្តាលឲ្យរួញកាប៊ីនរថយន្តគាបជាប់អ្នកបើកបរ បណ្តាលឲ្យរងរបួសធ្ងន់ហើយក៏មានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ត្រូវបាន ប្រជាពល រដ្ឋរស់នៅម្តុំនោះនាំគ្នា យកបំពង់ពន្លត់អគ្គីភ័យមកបាញ់និង ទឹកមកបាញ់ឲ្យរលត់ទៅវិញ សំណាងល្អមិនឆេះដល់មនុស្សដែលគាបជាប់ក្នុងឡាននោះ។ ប្រជាពលរដ្ឋក៏ដូច រថយន្តសង្គ្រោះបានមកជួយគាស់តែគាស់យ៉ាងណាក៏មិនចេញដែរ មានអ្នកសារព័ត៌មានបានទាក់ទង់ទៅអង្គភាពកងពលតូចលេខ៧០ ហៅកាត់ថា711ឱ្យមកជួយគាស់យកអ្នកបើកបរចេញពីក្នុងការប៊ីនរថយន្ត ។ ក្រោយមក អង្គភាព 711បានជួយសង្គ្រោះជនរងគ្រោះចេញពីរថយនបានដោយ្ត ប្រើរយៈពេលប្រហែល១០នាទី រួចដឹកទៅ សង្គ្រោះជីវិតនៅមន្ទីរពេទ្យ ព្រះកុសុមៈ(លោកសង្ឃ) ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុងមកស្ទូចយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

ជនរងគ្រោះឈ្មោះ ម៉ៅ សោភា អាយុ២១ឆ្នាំ គាបជាប់ក្នុងកាប៊ីរយន្តត្រូវបានកងប្រតិបត្តិការរុករកនិងសង្គ្រោះរបស់៧១១ កងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍ជួយសង្គ្រោះ ក្នុងសកម្មភាព បច្ចេកទេស ជំនាញ វះកាត់ ហែករថយន្ត ដើម្បីយកជនរងគ្រោះចេញពីក្នុងកាប៊ីនបានដោយសុវត្ថិភាព រួចដឹកបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យព្រះកុសុម: ៕

 

Loading...