រថយន្តនិងម៉ូតូបុកគ្នារងរបួស

ខេត្តកំពង់ស្ពឺ៖ ថ្ងៃពុធ 6រោច ខែផល្គុន ឆ្នាំរកានព្វស័ក ព .ស២៥៦១ ត្រូវនិងថ្ងៃទី7.០3.2០18 វេលាម៉ោង​​ ១៨:40នាទី លើផ្លូវក្រាលបេតុង ពីភូមិព្រៃផ្តៅឃំុត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺ ត្រង់ចំណុចភូមិបាក់ចិញ្ជៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានម៉ូតូ០១គ្រឿងម៉ាកអិចស្ទេីរ សេរី ពណ៍ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ អ៊ូច វិរះ ភេទប្រុស អាយុ 19ឆ្នាំ រស់នៅភូមិក្រោលក្រសាំង ឃុំ កាត់ភ្លុក ស្រុកបសេដ្ផ ខេត្តកំពង់ស្ពឺ ឌុបម្នាក់ឈ្មោះនៅ ចន្ថាប្រុសអាយុ19នៅភូមិស្រះស្រង់ ឃុំសែនដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ធ្វើដំណើរមកពីទិសខាងត្បូង ទៅខាងជេីងស្របគ្នា មកដល់ត្រង់ចណុចខាងលើបានបុករថយន្ត ០១ គ្រឿង ពីចំហាងបទខាងស្តាំ ម៉ាកលុចសុីស ពណ៍ ស ពាក់ផ្លាកលេខ ភ្នំពេញ 2A4170 មិនស្គាល់ឈ្មោះអ្នកបេីកបរទីលំនៅ បានបេីករត់គេចខ្លួនបាត់ បណ្តាលអោយអ្នកបើកបរម៉ូតូ ខាងលេីរងបួសស្រាល ។

អ្នកបើកបរម៉ូតូ មិនមានពាក់មួកសុវត្ថិភាព និងមានដាក់កញ្ចក់មើលក្រោយ។ ចំពោះវត្ថុតាងម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង៕

 

 

Loading...