រថយន្តបាឡែនដឹកឈើប្រណិតជាប់ផុង ត្រូវសមត្ថកិច្ចបង្ក្រាប

ខេត្តរតនគិរី ៖ កម្លាំង​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ចាប់​បាន​តែ​រថយន្ត​ដឹកឈើ​ណា​ដែល​ខូច​ក្រឡាប់ ឬ​បែក​កង់​ធ្លាក់​ផ្លូវ​ទៅ​មុខ​លែង​រួច ជាក់ស្តែង​ដូច​ជា​ថ្ងៃនេះ​តែ​ម្តង នៅ​វេលា​ម៉ោង​ប្រមាណ​១២រសៀល ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ មាន​រថយន្ត​បា​ឡែ​ន ពណ៌​ស្ករ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 2A-0535 មាន​ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នុង​ពេញ​ប្រៀប​តែ​ម្តង​។ រថយន្ត​នេះ​បើកបរ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​ផ្លូវកែង​ក៏​ជ្រុល​ចង្កូត​កាច់​មិន​ទាន់​ធ្លាក់​ផ្លូវ​ចូល​ក្បែរ​របង​អ្នក​ភូមិ​ទៅ​មុខ ឬ​ថយក្រោយ​មិន​រួច​។ ស្ថិត​នៅក្នុងភូមិ​អូ​រក​ន្ទឹ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

ស្រាប់តែ​មាន​ក្រុម​អ្នកកាសែត​ជា​ច្រើ​មក​ចោមរោម​ថតរូប និង​យក​ព័ត៌មាន ទើប​គេ​ឃើញ​កម្លាំង​មក​ធ្វើការ​ឡោម​ព័ទ្ធ​ស្ទាក់​ចាប់ ហើយ​រឹបអូស​យក​ទៅ​រក្សារ​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ប៉ុន្តែ​មិន​ធ្វើការ​រើ​ឈើ​នោះ​ចេញពី​ក្នុង​រថយន្ត ដើម្បី​រាប់​វាស់វែង​ភ្លាម​ៗ​នោះ​ទេ ព្រោះ​មាន​គេ​ស្តាប់​លឺ​មាន​ថៅកែ​ទូរស័ព្ទ​មក​សុំ​សម្រួល​ដោះស្រាយ​វិញ​។ រ​ហូតមកដល់​រសៀល​ថ្ងៃ​ដដែល​នោះ ទើប​សមត្ថកិច្ច​ធ្វើការ​វាស់វែង ប៉ុន្តែ​នៅ​មិន​ទាន់​មាន​លទ្ធផល​យ៉ាងណា​នោះទេ ឯ​ម្ចាស់​រថយន្ត​នោះ ក៏​គេ​ពុំ​ទម្លាយ​ឱ្យ​ដឹងផង​ដែរ ព្រោះ​រថយន្ត​ជា​ច្រើន​ដែល​រង​ការ​ខូច​ជាប់ផុង ឬ​បែក​កង់​ដែល​កម្លាំង​បង្ក្រាប​កន្លង​មក​នោះ ក៏​មិនដែលដឹង​ថា មាន​ម្ចាស់​ជា​អ្នក​ណា​ដែរ យូ​ៗ​ឱ្យ​តែ​ភ្លេចត្រចៀក ស្រាប់តែ​បាត់​ទាំង​រថយន្ត ទាំង​ឈើ​នោះ​តែ​ម្តង​។

សូមបញ្ជាក់ថា រថយន្តបាឡែនដឹកឈើប្រណិតជាច្រើនគ្រឿងទៅព្រំដែនអន្តរជាតិអូរយ៉ាដាវ ក្នុងមួយថ្ងៃចាប់ពី១៥ទៅ៣០គ្រឿងឯណ្ណោះ។

ប៉ុន្តែសមត្ថកិច្ចឈជើងនៅតាមដងផ្លូវគ្រប់ស្ថាប័នពាក់ព័ន្ធ ពុំដែលទប់ស្កាត់នឹងបង្ក្រាបឡើយ ទាល់តែរថយន្តនោះក្រឡាប់ឬជាប់ផុងទើបធ្វើការបង្ក្រាប កុំឲ្យមានការរិះគន់ពីប្រជាពលរដ្ឋផងដែរ៕

Loading...