រថយន្តបុកម៉ូតូ១គ្រឿងស្លាប់២នាក់នៅស្រុកបាធាយខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖រថយន្តម៉ាកទីតាន់១គ្រឿងបានបើកបុកម៉ូតូ១គ្រឿងបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៨កញ្ញា២០១៥ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ត្រង់កន្លែងលក់ផ្លែត្នោតខាងត្បូងភូមិផ្អាវឃុំផ្អាវស្រុកបាធាយ ខេត្តកំពង់ចាម ។

មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្ត១គ្រឿងម៉ាកទីតាន់ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2D-5OO8 បើកបរដោយបុរសម្នាក់ឈ្មោះគង់សឿនអាយុ២៦ឆ្នាំមានទីលំនៅភូមិថ្មីឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល បើកបរទិសដៅពីត្បូងទៅជើងលុះមកដល់ត្រង់ចំណុចកើតហេតុបានបុកម៉ូតូ១គ្រឿងម៉ាកយ៉ាម៉ាហាហ្វេសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1G7369.បើកបរបញ្ច្រាសទិសគ្នាបណ្តាលឲ្យអ្នកបើកបរឈ្មោះអ៊ិនសំណាងភេទប្រុសអាយុ១៩ឆ្នាំនៅភូមិបារាយណ៍ឃុំខ្វិតធំស្រុកព្រៃឈរខេត្តកំពង់ចាមនិងអ្មករួមដំណើរឈ្មោះអ៊ិនចិន្តាភេទប្រុសអាយុ៣៤ឆ្នាំត្រូវជាបងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុទាំង២នាក់ ។

ចំណែកអ្នកបើកបររថយន្តត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗផងដែរ ។

ក្រោយពីកើតហេតុកម្លាំងនគរបាលចរាចរណ៍បានចុះទៅស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាធាយដើម្បីបំពេញសំណុំរឿងតាមនិតិវិធីបញ្ជូនអ្នកបើកបរទៅសាលាដំបូងខេត្តកំពង់ចាម៕

28-09-2015d59031 d59032 d59033 d59034 d59035

Loading...

Leave a Reply

Your email address will not be published. Required fields are marked *