រថយន្តបុកអ្នកជិះកង់រុញចូលផ្ទះលក់ចាបហួយស្លាប់ស្ត្រីម្នាក់

កណ្តាល:ស្ត្រីចំណាស់ម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យក្រោយពីរថយន្តដឹកទំ និញ១គ្រឿងបុករុញចូលទៅក្នុងផ្ទះលក់ចាបហួយមួយកន្លែងនៅស្រុកកោះធំ។

លោកវរៈសេនីយ៍ឯក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ បានឱ្យដឹងថា គ្រោះថ្នា ក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ មិថុនា ២០២០ នៅលើកំណាត់ផ្លូវបេតុង នៅចំណុចផ្សារដើមអំពិល ស្ថិតក្នុងភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ហើយស្ត្រីរងគ្រោះ ដែលស្លាប់ឈ្មោះ ឯម សារ៉ន អាយុ៥៩ឆ្នាំ មានទីលំនៅក្នុងភូមិចាស់ ឃុំព្រែកស្តី ស្រុកកោះធំ បានស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ។

លោកអធិការបានបន្ថែមថា កាលពីវេលាកើតហេតុខាងលើ មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2F. 6041 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនខលហ្គេតបើកបរមានទិសដៅពី លិច ទៅ អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ គេចខ្លួន មានអ្នកជិះរួមដំណើរចំនួន ២ នាក់ ទី ១ – ឈ្មោះ គឹម.តុលា ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុន មានទីលំនៅភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២ឈ្មោះខុម រតនៈ ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បានបុករុញកង់ស្ត្រីរងគ្រោះ ដែលឈប់ស្ងៀម នៅលើផ្លូវបេតុង បុករុញ ទាំងមនុស្ស ទាំងកង់ ទៅបុកផ្ទុប ម៉ូតូ ២ គ្រឿង និង កង់ ១ គ្រឿង ទៀត របស់ម្ចាស់ផ្ទះឈ្មោះ ញ៉ ប៉ោស្រេង ភេទ ប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ លក់ចាបហួយ ធ្វើឱ្យខូចខាតសម្ភារៈអស់ជាច្រើន។ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ ប៉ុន្តែ ជាអកុសលដោយសាររបូសធ្ងន់ពេកក៏បានស្លាប់ពេលទៅដល់មន្ទីរពេទ្យ ហើយករ ណីនេះ បណ្តាលមកពីអ្នកបើកបររថយន្តបើកបរធ្វេសប្រហេសខ្វះការប្រុងប្រយ័ត្ន។

ក្រោយធ្វើការវាស់វែង មធ្យោបាយដែលពាក់ព័ន្ធត្រូវបាននាំយកមករក្សាទុកបណ្តោះអាសន្ននៅអធិ
ការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ ចំ ណែកឯសពក៏ប្រគល់ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...