រថយន្តបុក​ម៉ូតូ បណ្តាល​ឲ្យ​ជីតា​ស្លាប់ ចៅស្រី​រងរបួស​ធ្ងន់​

បាត់ដំបង​: ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង និង​ចៅ​របួសធ្ងន់​នៅវេលា​ម៉ោងជាង​៧​ព្រឹក ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​គោក​ពន្លៃ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​សាក្សី​និយាយថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ដល់​ចំណុចកើតហេតុ បាន​បុក​ម៉ូតូ ១​គ្រឿង ដែល​តា​និង​ចៅ​បាន​ជិះ​ចេញពី​ក្នុងភូមិ​ពេញទំហឹង​។​

​សាក្សី​នៅ​ជិត​កន្លែង​ហេតុ​បាន​បន្តថា លោកតា​រងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ហុក អាយុ ៧១​ឆ្នាំ និង​ចៅស្រី មិន​ស្គាល់ឈ្មោះ រួម​ដំណើរ​ជាមួយ​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។

​ជនរងគ្រោះ​បើកបរ​ម៉ូតូ​ស៊េរី​ចាស់​ពណ៌​ខ្មៅ ផ្លាកលេខ បប​១-៦១៥៩ ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​កា​ម៉ា​រី​ឆ្លាម ពណ៌​ស្ករ ពាក់​ផ្លាកលេខ ភ្នំពេញ ២H-៣៥៤៦​។​

​ក្រោយពី​ការវាស់វែង​របស់​នគ​របាល​ជំនាញ​នៃ​ស្នងការ​ខេត្ត​រួចមក សាកសព​លោកតា​ក៏បាន​ប្រគល់​ជូនទៅ​ឲ្យ​សាច់ញាតិ​យកទៅ​លំនៅដ្ឋាន រីឯ​វត្ថុតាង​បាន​យកទៅ​រក្សាទុក​នៅ​ស្នងការ​ដ្នា​នន​គរ​ខេត្តបាត់ដំបង​រង់ចាំ​ការដោះស្រាយ​ពេល​ក្រោយ​៕​

Loading...