រថយន្តបើកឆ្លងផ្លូវកៀរម៉ូតូរបួសបែកក្បាលម្នាក់បញ្ជូនទៅមន្ទីរពេទ្យ

ខេត្តកំពង់ស្ពឺ៖ រថយន្តមួយគ្រឿងបានបើកឆ្លងឆ្លូវ ហើយកៀរម៉ូតូ១គ្រឿងបណ្តាលឲ្យដួលរងរបួសបែកក្បាលមនុស្សម្នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យ ។

សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោង១៨និង១៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិបាត់ដឹង ឃំុក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លើផ្លូវជាតិ51 (15-16) មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹងម៉ូតូបញ្ច្រាសទិសគ្នា ពីជើងទៅត្បូង បង្កដោយរថយន្តម៉ាក Porter ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL.5284 បើកបរដោយឈ្មោះ ទិត វន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិខ្នា ឃំុទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សេចក្តីរាយការណ៍បន្តថា រថយន្តនេះបានធ្វើដំណើរពីជើងទៅត្បូង ទៅដល់ចំណុចឫស្សីកាច់ បានសីុញ៉ូឆ្វេងបត់ឆ្លងផ្លូវទៅកើត ហើយបានកៀរម៉ូតូមួយគ្រឿង ម៉ាក ហុងដា C125 (2016) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG.1129 បើកបរដោយឈ្មោះ លី ឡុង ភេទប្រុស អាយុ 19ឆ្នាំ រស់នៅខេត្តព្រៃវែង ដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា ពីត្បូងទៅជើងបណ្តាលឲអ្នកបើកបរម៉ូតូរងរបួសបែកក្បាលបញ្ជូនទៅមន្ទីពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងប្រមូលយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គដើម្បីដោះស្រាយតាមនីតិវិធី ៕ មណ្ឌលច្បារមន

Loading...