រថយន្តបែនដឹកដីបុកអូសម៉ូតូជាប់ក្រោមកង់ កិនស្លាប់ឪពុកនិងកូនស្រីតូច របួសធ្ងន់

ភ្នំពេញ ៖ បុរសជាកម្មករសំណង់និងជាមា្ចស់ម៉ូតូមា្នក់ បានសា្លប់បាត់បង់ជីវិតយ៉ាងអាណោចអធម្មភា្លមៗ និងក្មេងស្រីជាកូនអាយុ៣ឆ្នាំរបស់ខ្លួនមា្នក់របួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ២ ក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោរាជធានីភ្នំពេញ ។ ដោយសារថយន្តដឹកដីមួយគ្រឿង បើកលឿនដូចហោះបត់ចូលក្នុងការដ្ឋាន បុកពីក្រោយម៉ូតូពេញទំហឹង អូសទាំងម៉ូតូនិងមនុស្សជិត៥០ម៉ែត្រ បង្កករភា្ញក់ផ្អើលកាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី០៥ខែមេសា២០១៦នេះ ។
តាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា បុរសជនរងគ្រោះដែលសា្លប់នោះ មានឈ្មោះធី ឆាង អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ រីឯកុមារីជាកូនស្រីរងរបួសធ្ងន់ ឈ្មោះធី ឌី អាយុ៣ឆ្នាំ ។ រថយន្តបង្កម៉ាក(DONGFENG) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3.C.4489 បើកបរដោយតៃកុងមិនស្គាល់ឈ្មោះ។ អ្នកភូមិឱ្យដឹងថា ករណីហេតុការណ៏គ្រោះថា្នក់ចរាចរណ៏នេះ គឺកើតឡើងស្របខណពេលគេឃើញ បុរសជនរងគ្រោះកំពុងបើកបរម៉ូតូម៉ាក(វីវ៉ា)ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1O-1245១គ្រឿង ឌុបកូនស្រីមា្នក់របស់ខ្លួនត្រឡប់មកពីទិញដែកគោល សំដៅទៅផ្ទះវិញ តាមបណ្តោយផ្លូវ ក្នុងទិសដៅពីកើតទៅលិច ។ ដល់ចំណុចកើតហេតុខាងលើ ចៃដន្យស្រាប់តែរថយន្តបង្កប្រភេទ(បែនដឹកដី)ម៉ាក(DONGFENG)ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3.C.4489មួយគ្រឿងនោះបើកលឿនដូចហោះបត់ចូល ក្នុងការដ្ឋាន ។ ប្រទះបុកពីក្រោយម៉ូតូពេញទំហឹង អូសទាំងម៉ូតូនិងមនុស្សជិត៥០ម៉ែត្រ បណ្តាលឱ្យស្លាប់បុរសជាឪពុកភា្លមៗនៅកន្លែងកើតហេតុតែម្តង រីឯកូនស្រីសំណងល្អខ្ទាតចេញក្រៅរថយន្តរងរបួសធ្ងន់ធ្ងរ ៕

IMG-59

IMG-60

IMG-61

Loading...

Leave a Reply

Your email address will not be published. Required fields are marked *