រថយន្តបែនដឹកដី បុករះ រថយន្ត និងម៉ូតូ៣គ្រឿង មនុស្សជិត១០នាក់របួសធ្ងន់ ស្រាល

 

ភ្នំពេញ: រថយន្តបែនដឹកដីមួយគ្រឿង បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើកបុករះ រថយន្ត Highlander មួយគ្រឿង និងម៉ូតូ២គ្រឿងទៀត បណ្តាលឲ្យរងរបួសធ្ងន់ស្រាលជិត១០នាក់។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោងជិត១២ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខសាលាក្តីខ្មែរក្រហម សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។

ប្រភពរាយការណ៍ថា រថយន្តដឹកដី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3D1268 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនជែងរថយន្តមួយគ្រឿង ហើយជ្រុលចង្កូតទៅបុកនិងរថយន្តឡិចសីុស ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2W2516 និងបន្តទៅបុករះម៉ូតូ២គ្រឿងទៀត ម៉ាកឌ្រឹម សង់ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AW 0896 បញ្ច្រាសទិសគ្នាជាមួយរថយន្តដឹកដីបង្កបណ្តាលឲ្យមនុស្សប្រុសស្រីរងរបួសធ្ងន់ និងស្រាល ។

សមត្ថកិច្ចបានចុះវាស់វែង និងយកមធ្យោបាយពាក់ព័ន្ធទាំងអស់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមក្រោយ ៕

dd frr

Loading...