រថយន្តប្រមូលសំរាមសុិនទ្រី រេចង្កូតបុកបុរសម្នាក់ស្លាប់

ភ្នំពេញ៖ រថយន្តប្រមូលសម្រាមសុិនទ្រី រេចង្កូតបុកបុរសម្នាក់កំពុងចតម៉ូតូលើចិញ្ចើមថ្នល់ កិនអូសជាប់រថយន្តស្លាប់ និងរងរបួសម្នាក់ នាវេលាម៉ោង7:30 ព្រឹកថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ 2021 ស្ថិតនៅចំណុចឃ្លាំងមួយកន្លែងតាមបណ្ដោយផ្លូវ 217សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ កែវ វុទ្ធី ភេទប្រុសអាយុ ៥០ឆ្នាំ មានមុខរបរជាអ្នកបើកគ្រឿងចក្រ មានស្រុកកំណើតនៅភូមិ ចន្លាត់ដៃ ឃុំកំរៀង ស្រុកសំរោង ខេត្តកែវ ចំណែកអ្នករងរបួសមានឈ្មោះ ពន្លឺ ភេទប្រុសអាយុ 22 ឆ្នាំ មានស្រុកកំណើតនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេបានឃើញរថយន្តប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រី ពាក់លេខសម្គាល់ 85 ពណ៌លឿង
ធ្វើដំណើរតាមបណ្ដោយផ្លូវ 217ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតឡើងមកស្ដាំដៃបុកបុរសម្នាក់កំពុងចតម៉ូតូលើចិញ្ចើមថ្នល់ស្លាប់ និងរងរបួសម្នាក់ និងបន្តបុកទ្វារឃ្លាំងធ្លុះ ជាមួយរុឺម៉កប៉ះកង់ទ្ទេច ។បន្ទាប់ពីបង្កហេតុអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅហ្នឹងកន្លែងកើតហេតុហេតុ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង និងទំនាក់ទំនងរកសាច់ញាតិ ដើម្បីធ្វើកំណត់ហេតុនឹងប្រគល់សពទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ៕

Loading...