រថយន្តពីគ្រឿងបុកគ្នាមិនបណ្តាលឲ្យនរណាម្នាក់បាត់បង់ជីវិតឡើយ នៅស្រុកកូនមុំ

ខេត្តរតនគិរី: រថយន្តហ៊ីយ៉ាន់ដាយបុករថយន្តសាំយុងរងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៣០នាទីថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិត នៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ។

អធិការរងទទួលបន្ទុកសណ្ដាប់ធ្នាប់លោក ពុត សាវី បានឲ្យដឹងថា រវាងរថយន្តពីរគ្រឿងបើកបរបញ្ច្រាសទិសគ្នា រថយន្តម៉ាកសាំយ៉ុង ពណ៌.ស ពាក់ស្លាកលេខ ភ្នំពេញ ២AB-៤៥១៩ រត់តាក់ស៉ីពីរតនគិរីទៅភ្នំពេញអ្នកបើកបរ មានឈ្មោះ
សៃ ហុង ភេទប្រុសអាយុ ៤១ឆ្នាំជនជាតិខ្មែរ របួសធ្ងន់ត្រង់ជើងខាងឆ្វេង ត្រវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យបង្អែកខេត្ត រស់នៅភូមិអុន ឃុំលុងជ័រ
ស្រុកអូរយាដាវ ចំណែករថយន្តរងការខូចខាតផ្នែកទ្វារខាងឆ្វេង ។

លោកអធិការរងបានបន្តថា រថយន្តបង្កម៉ាកហ៉ីយ៉ាន់ដាយ ពណ៌.ស ពាក់ស្លាកលេខ តាកែវ ៣A-២៤១៥ អ្នកបើកបរមានឈ្មោះ ត្រេន ធឿន ភេទប្រុស រស់នៅភូមិគងជ័យ ស្រុកអូររាំឪ ខេត្តត្បូងឃ្មុំ របួសស្រាល ។
ក្រោយកើតហេតុនគរបាលជំនាញចុះមកធ្វើការវាស់វែងយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕ ជាយដែន

Loading...