រថយន្តពីរគ្រឿងបុកគ្នា បណ្តាល​ឲ្យ​រងរបួស​មនុស្ស១២​នាក់

ខេត្តត្បូងឃ្មុំ៖ មុនស្សចំនួន ​១២​នាក់ ត្រូវ​​​រង​របួសធ្ងន់​និង​ស្រាល បង្កឡើងដោយរថយន្ត​បែន​ដឹក​ថ្ម​មួយគ្រឿង បាន​ដាច់​ម៉ែត្រ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​ដឹក​អ្នកដំណើរ​ចំណុះ​១២​កៅអី ក្នុងទិសដៅ​ប​ញ្ជ្រា​ស​គ្នា ហើយ​រថយន្ត​ទាំងពីរ​គ្រឿង​ខូចខាត​ធ្ងន់ធ្ងរ។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍នេះ​កើតឡើង​កាលពី​វេលា​​​ម៉ោង​ ០៩ៈ១១នាទីព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ២០១៥ ស្ថិត​នៅ​ផ្លូវជាតិលេខ១១ ត្រង់​ចំណុច​ទួល​ទ្រា​ជើង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ។

លោក​វរសេនីយ៍ត្រី សូ សា​រ៉ាត់ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ប្រាប់​ដឹង​ឲ្យថា អ្នករងរបួស​ធ្ងន់ធ្ង​រ​ដែល​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​ចំនួន​៥នាក់​ស្រី​៤​នាក់ (​កុមារី​អាយុ​១១​ឆ្នាំ​ម្នាក់​) ហើយ​ម្នាក់​ដែល​របួសធ្ងន់​ជា​បុរស និង​ជា​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​ម៉ាក​តូ​ពី​ក​ពណ៌​លឿង​លេខ​ព្រៃវែង 2A-0545 និង អ្នករបួស​ស្រាល​ចំនួន​៧នាក់​ផ្សេងទៀត​ជា​បុរស​ទាំងអស់ ហើយ​ជនរងគ្រោះ​ទាំងអស់​ជា អ្នករស់នៅ​ឃុំ​ស្វាយមីង និង​ឃុំ​អំពិល​តា​ពក ស្រុក​អូ​រាំង​ឪ​។​

​លោក​នាយការិយាល័យបាន​ឲ្យ​ដឹងថា ចំណែក​អ្នកបើកបរ​រថយន្ត​បែន​ដឹក​ថ្ម​ម៉ាក​រ៉ា​យ​ណូ ពណ៌​បៃតង លេខ​ភ្នំពេញ 3B 3370 មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ គឺ​ក្រោយពី​កើតហេតុ​បាន​ទុក​រថយន្ត​ចោល ហើយ​គេចខ្លួន​តែម្តង​។ សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជននេះ​៕

IMG-20151017-WA0018 IMG-20151017-WA0020

Loading...

Leave a Reply

Your email address will not be published. Required fields are marked *