រថយន្តមិនស្គាល់ម៉ាកបើកបុកស្ត្រីជិះកង់ម្នាក់ស្លាប់ រួចបើកគេចខ្លួនបាត់ស្រមោល

ខេត្តកំពង់ស្ពឺ៖ ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះកង់ម្នាក់ឯង ហើយត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបុកទំាងកំរោល រួចបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថាក់ខាងលើនេះ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៥និង៥០នាទី ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅចំណុចលើផ្លូវជាតិលេខ44.2 ភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បណ្តាលអោយស្លាប់មនុស្ស1នាក់ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះឈឹម ឡាប ភេទស្រី អាយុ48ឆ្នាំ រស់នៅភូមិដន្លង ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជិះកង់ពីត្បូងទៅជើង រថយន្តមិនស្គាល់អត្តសញ្ញាណបាន បុកជនរងគ្រោះស្លាប់នៅកន្លែកើតហេតុ ហើយរថយន្តបានបើកគេចទៅបាត់ស្រមោល៕ មណ្ឌលច្បារមន

 

Loading...