រថយន្តមិនស្គាល់ម៉ាកបើកលឿនបុកម៉ូតូសណ្តោងរ៉ឺម៉កកិនស្លាប់តៃកុងម្នាក់

ខេត្តកំពង់ស្ពឺ៖បុរសជាតៃកុងរ៉ឺម៉កបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈដែលរថយន្តមិនស្គាល់ម៉ាក បើកលឿនខ្វះការប្រុងប្រយ័ត្នបុករ៉ឺម៉កសណ្តោងពេញទំហឹង កាលពីវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣០-ទៅលេខ៣១ ក្នុងភូមិត្រពាំងស្យារ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នគរបាលចរាចរណ៍ស្រុកបាននិយាយអោយដឹងថាមានករណី គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តបុកម៉ូតូសណ្តោង រ៉ឺម៉កហើយរថយន្ដបាន(រត់គេចបាត់ក្រោយបង្កហេតុរួច)។

ម៉ូតូរងគ្រោះ ម៉ាកហុងដាWAVE ពណ៌ខ្មៅ គ្មានស្លាកលេខទេអ្នកបើកបរម៉ូតូឈ្មោះ សុន ស្រស់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិបឹងព័ត ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នៅមុនពេលកើតហេតុបានបើកតាមបណ្តោយផ្លូវជាតិលេខ៤១ ពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកបើកលឿនបុកពីក្រោយពេញទំហឹង បណ្តាលអោយតៃកុងរ៉ឺម៉កស្លាប់។
រងការខូចខាតសម្ភារៈដូខាងក្រោម÷
-ម៉ូតូរងការខូចខាតធ្ងន់ធ្ងរ ក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ។

ចំពោះវត្ថុតាងម៉ូតូនិងមនុស្សស្លាប់ ផ្នែកជំនាញបានប្រគល់ទៅអោយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីយចំណែករថយន្តកំពុងស្រាវជ្រាវបន្ត៕

Loading...