រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូបណ្តាលឲ្យស្លាប់ និងរងរបួសរួចគេចខ្លួនបាត់

ខេត្តកំពង់ស្ពឺ៖ រថយន្តមិនស្គាល់ម៉ាកបានបើកបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យស្លាប់ និងរងរបួសហើយរថយន្តបានបន្តដំណើរទៅមុខរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង២៣និង១៥នាទី នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុច ខាងលិចស្ពានរមៀត ។ រថយន្តមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់ឈ្មោះ ដែលបើកបរបញ្ច្រាសទិសគ្នា ពីទិសខាងកើតទៅទិសខាងលិច បានបុក ជាមួយម៉ូតូ 1ម៉ាក SUZKI. Let’s ពណ៍ស លាយខ្មៅ ពាកស្លាកលេខ ភ្នំពេញ 1CM 4287 អ្នកបើកបរឈ្មោះ ចក់ ហុង ភេទប្រុស អាយុ 23 ឆ្នាំ រស់ភូមិ រលាំងជ្រៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្លាប់ អ្នកជិះជាមួយឈ្មោះ មឺន គា ភេទប្រុស អាយុ 18ឆ្នាំ រស់នៅភូមិ ព្រៃរមៀត ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ។

សមត្ថកិច្ចបានចុះពិនិត្យ និងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ មណ្ឌលច្បារមន

Loading...