រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបើកកៀរម៉ូតូអ្នកដំណើរឌុបគ្នាពីរនាក់ បណ្តាលអោយរងរបួសជា ទម្ងន់ និងម៉ូតូបានរងការឆាបឆេះអស់ទាំងស្រុង នៅក្នុងខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ មនុស្សពីរនាក់បានរងរបួសជាទម្ងន់ ហើយត្រូវបានគេជួយដឹកយកទៅសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលគេ ដឹងថា បានបង្កឡើងដោយរថយន្តមិនស្គាល់អត្តសញ្ញាណមួយគ្រឿង បើកកៀរម៉ូតូជនរងគ្រោះឌុបគ្នា ពីរនាក់ រងការឆាបឆេះអស់ទាំងស្រុង។ រីឯអ្នកបើកបរ បានបើករថយន្តគេចខ្លួនបាត់ និងសមត្ថកិច្ចកំពុងបន្ត បើកការស្រាវជ្រាវ ដើម្បីនាំខ្លួនជនបង្ក ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។

ហេតុការណ៍នោះ បានកើតឡើងនៅម៉ោង ៥ និង១៥នាទីល្ងាច ថ្ងៃទី ២៩កក្កដាឆ្នាំ២០២០ នៅលើដង ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

យោងរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបង្ហាញថា នៅក្នុងហេតុការ គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឡើងដោយរថយន្តមិនស្គាល់អត្តសញ្ញាណមួយគ្រឿង បានបើកមកកៀរម៉ូ តូមួយគ្រឿង ម៉ាស៊ុយហ្សុយគីនិច ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ព្រះវិហារ 1B-7299 បណ្តាល អោយផ្ទុះឆេះរងការខូចខាតទាំងស្រុង និងបណ្តាលអោយរងរបួសមនុស្សពីរនាក់ ម្នាក់ឈ្មោះ វឿន វណ្ណា ភេទប្រុស អាយុ ១៧ឆ្នាំ ជាសិស្សសាលា រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ រងរបួសធ្ងន់ ។ និងម្នាក់ទៀត ឈ្មោះ វន មីនា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សសាលា រស់នៅភូមិប្រមេរ ឃុំប្រមេរ ស្រុក ត្បែងមានជ័យ គឺជាអ្នករួមដំណើរ រងរបួសធ្ងន់។

របាយការណ៍ស្នងការនគរបាលខេត្ត បានអោយដឹងទៀតថា នៅក្នុងករណីនេះ កម្លាំងជំនាញបង្ការ និងពន្លត់អគ្គិភ័យ បានសហការជាមួយ កម្លាំងជំនាញការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាល ខេត្ត បានចេញអន្តរាគមន៍ ជួយសង្គ្រោះបាញ់ទឹកពន្លត់ មិនអោយឆេះរាលដាល និងដឹកអ្នករងរបួសទៅ សង្គ្រោះ ព្យាបាល នៅក្នុងមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ។ ដោយឡែក រថយន្តបង្កនៅក្រោយពេល កើតហេតុ អ្នកបើកបរ បានបើករថយន្តគេចខ្លួនបាត់។ ហើយនៅក្នុងខណៈនេះ សមត្ថកិច្ចកំពុងបើកការស៊ើប អង្កេត ស្រាវជ្រាវរកអត្តសញ្ញាណអ្នកប្រព្រឹត្ត ដែលបានបើករថយន្ត បង្កការគ្រោះថ្នាក់ដល់អ្នកដទៃ ហើយ មិននៅទទួលខុសត្រូវ ដើម្បីនាំខ្លួនមកដោះស្រាយតាមច្បាប់ ជាធរមាន ៕

Loading...