រថយន្តមួយគ្រឿងនិងអ្នកបើកបរត្រូវបានកំលាំងសមត្ថកិច្ចចម្រុះបង្ក្រាប

ខេត្តពោធិ៍សាត់ រថយន្តមូយគ្រឿងនិងអ្នកបើកបរត្រូវបានកម្លាំងសមត្ថកិច្ចចំរុះនៃស្រុកវាលវែង សហការបង្រ្កាបបទល្មើសព្រៃឈើដោយឃាត់រថយន្ត១គ្រឿងរួមទាំងអ្នកបើកបរនិងវត្ថុតាងឈើជាច្រើនកំណាត់ផងដែរ ។

ករណីបង្រ្កាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈឺដោយគ្មានច្បាប់ព្រៃខាងលើ បានធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពពពីសមត្ថកិច្ចដែលស្ថិតក្នុងការបង្ក្រាបខាងលើនេះបានអោយដឹងថា និយាយក្នុងកិច្ចប្រតិបត្តិការគឺកម្លាំងសហការរបស់សមត្ថកិច្ចអនុវត្តដោយឃាត់ខ្លួនមនុស្ស១នាក់រួមទាំងរថយន្ត១គ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០១ ពាក់ស្លាកលេខ ភ្នំពេញ 2l 5369 និងវត្ថុតាងឈើប្រភេទលេខ១ចំនួន៣៥ដុំ ស្មើនឹងចំនួន២,៤៧១ម៉ែត្រត្រីគុណក្នុងនោះអ្នកបើកបររថយន្តមិនត្រូវបានគេអោយស្គាល់ឈ្មោះហើយឈើនេះជារបស់នរណានោះឡើយ ។

ប្រភពខាងលើដដែលបានឲ្យដឹងទៀតថា មនុស្ស១នាក់និង រថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX300 និងឈើចំនួន៣៥ដុំ ស្មើនឹងចំនួន២,៤៧១ម៉ែត្រត្រីគុណដែលជាវត្ថុតាងត្រូវបានគេ រក្សាទុកបណ្ដោះអាសន្ន នៅស្នាក់ការដែនជំរកសត្វព្រៃភ្នំសំកុស ដើម្បីរង់ចាំកសាងឯកសារចាត់ការបន្តតសមនីតិវិធីផងដែរ ៕

Loading...