រថយន្តមួយគ្រឿងបើកបុកម៉ូតូស្ត្រីវ័យចំណាស់២ឆ្លងផ្លូវរងរបួសធ្ងន់

ខេត្តពោធិ៍សាត់៖ ស្ត្រីចំណាស់ ០២នាក់ ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវរថយន្តមួយគ្រឿងបុក ហើយកិនពីលើបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានស្ត្រី ០២នាក់ បើកបរម៉ូតូឌុបគ្នាម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1D-1294 លុះមកដល់ចំណុចកើតហេតុមានបំណងឆ្លងផ្លូវ តែមិនប្រយ័ត្នក៏ស្រាប់តែត្រូវរថយន្តទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2V-3878 បុកយ៉ាងពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់។

ហេតុការណ៍នេះផងដែរកើតឡើងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះស្ថិតនៅផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៥-១៦៦ ស្ថិតក្នុងភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិសាត់៕

Loading...