រថយន្តមួយគ្រឿងបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ដួលបោកក្បាលស្លាប់

ប៉ោយប៉ែត៖ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏ រន្ធត់ បង្កឡើងដោយរថយន្តម៉ាកThontraមួយគ្រឿង បើកបុកពីក្រោយអ្នកជិះម៉ូតូម្នាក់ កាលពីវេលាម៉ោង ៦និង៤០នាទីល្ងាច ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះ មានឈ្មោះ អោប ម៉ៅហេង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះជួលភូមិ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អ្នកឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុគេឃើញ ម៉ូតូមួយគ្រឿង ម៉ាក អ៊ាប្លៀត គ្មានស្លាកលេខ ធ្វើដំណើរ ក្នុងគោលដៅ ពីកើតទៅ លិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកThontra ព៏ណខ្មៅ មួយគ្រឿង ពាក់ស្លាក លេខ 2W-2227 ធ្វើដំណើរស្របទិសគ្នា បានបុកពីក្រោយអ្នកជិះម៉ូតូម្នាក់ យ៉ាងពេញទំហឹង បណ្តាលអោយអ្នកបើក បើកបរម៉ូតូ បើុងដូចសំឡី ស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម យ៉ាងអណោចអធម៍ ។ប្រភពបន្តទៀតថា ក្រោយពេលបង្កហេតុរថយន្តខាងលើ មិនបានឈប់ទេ គឺគេបន្ថែមល្បឿន គេចខ្លួនដោយសុវត្ថភាព ។

សាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ច ទាក់ទងទៅក្រុមគ្រួសារ និងសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

car-hite-motor-die1-03

car-hite-motor-die1-02

Loading...

Leave a Reply

Your email address will not be published. Required fields are marked *