រថយន្តមួយគ្រឿង បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅព្រះសីហនុ

(ក្រុងព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តមួយគ្រឿងនិង ម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់អ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតហេតុនៅ ល្ងាច ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ នៅលើផ្លូវស្របឆ្នេរចំណុចអូរត្រេះ២ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេ ឃើញមានរថយន្តមួយគ្រឿងម៉ាក Tundra ពណ៌ទឹកប៊ិច បើកបរដោយបុរសជនជាតិចិន ទិសដៅពីជើងទៅត្បូង ។

លុះមកដល់ចំណុចខាងលើក៏បានបត់ឆ្វេងដៃ ហើយក៏ត្រូវបានបុកប៉ះគ្នាជាមួយនិងម៉ូតូមួយគ្រឿងជិះ បញ្ច្រាស់ទិសគ្នា ម៉ាកHondaDream សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ព្រះសីហនុ1I-9670 បណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូនោះរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់តាមរយៈរថយន្តពលរដ្ឋ ដោយឡែកវត្ថុតាងរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅដោះស្រាយតាមនីតិវិធី ៕

Loading...