រថយន្តមួយគ្រឿង បើកបុករថយន្តក្រុមហ៊ុនស្រាបៀរអង្គរខ្ទេចខាងមុខ

ខេត្តកំពង់ឆ្នាំង៖ រថយន្តពីរបាំង ២គ្រឿង បានបុកគ្នាលាន់ដូចរន្ទះ លើកំណាត់ផ្លូវក្រាលក្រាលកៅស៊ូ បង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី០៩ ខែសីហា ម្សិលមិញ នៅក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

បើតាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តរបស់ក្រុមហ៊ុនស្រាបៀរអង្គរ ស្លាកលេខ ភ្នំពេញ 2W-7449 បើកបរដោយឈ្មោះ វុធ ជាប្រធានក្រុមចែកចាយស្រាបៀរ ក្នុងដំណើរពីលិចមកកើត ខណៈដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងម៉ាក នីសាន់ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2Z-4495 បើកបរដោយជនពុំស្គាល់ឈ្មោះ បានបើកក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ហើយបានជ្រុលមកខាងឆ្វេងដៃបុករថយន្តស្រាបៀរពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាតមួយកំណាត់មុខដូចគ្នា។

ប្រភពបន្តថា ក្នុងហេតុការណ៏នោះ បើទោះបីរថយន្តម៉ាកនីសាន់ផ្ទុះពោងសុវត្ថិភាពខាងមុខទាំង២ក្តីក៏គេឃើញអ្នកបើកបរបានរងរបួសបែកក្បាល និងអ្នករួមដំណើរត្រូវបានមិត្តភក្រ័ប្រញាប់ដឹកចេញ ពីកន្លែងកើតហេតុគេចខ្លួនទៅបាត់ដែរ ដោយទុកតែអ្នកផ្សេងនៅមើលរថយន្ត និងចង់ដោះស្រាយជាមួយ ភាគីម្ខាងនៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានបញ្ចាក់ថា ករណីគ្រោះថ្នាក់នេះបង្កឡើងដោយភាគីរថយន្តនីសាន់ អ្នកបើកបរបើកដោយស្ថានភាពស្រវឹង។ រថយន្តទាំង២គ្រឿងបានស្ទូចមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធី៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *