រថយន្តម៉ាកកូរ៉េបុកជាមួយរទេះរុនលក់ភេសជ្ជៈរបួសមនុស្ស០៣នាក់

ខេត្តកំពង់ស្ពឺ៖ ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរកា​ នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ០៩ និង ២៥នាទីព្រឹក នៅចំណុចលើផ្លូវជាតិ ១៤៤០ភូមិថ្មី សង្កាត់សុរការធំ មានរថយន្តមួយគ្រឿងម៉ាកកូរ៉េពាក់ស្លាកលេខ ភ្នំពេញ 2Y-2840 បើកបរពីត្បួងទៅជើង លុះដល់ចំណុចខាងលើបានបុកជាមួយរទេះរុនលក់ភេសជ្ជះដែលឈប់លក់អែបនៅខាងផ្លូវ បណ្តោលអោយរងរបួសមនុស្ស០៣នាក់ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ

1- ឈ្មោះ ជា លៀម ភេទប្រុសអាយុ ៧៣ ជាជនជាតិវៀតណាម (របួសធ្ងន់) អ្នករុនរទេះ

2-ឈ្មោះ លី សម្បត្តិវតី ភេទស្រី អាយុ12ឆ្នាំ រស់នៅភូមិសំណង់រការធំ (របួសស្រាល)

3-ឈ្មោះ ខែម សុខម៉េងហុង ភេទប្រុស អាយុ០៩ឆ្នាំ រស់នៅភូមិបុរីកម្មករ ច្បារមន(របួសស្រាល) ។ រីឯអ្នកបើករថយន្តបានចុះរតគេចខ្លួន។

 

ករណីខាងលើបណ្តាលបណ្តាលឲគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារ៖ របួសមនុស្ស ៣នាក់ ស្រី ០១

-របួសធ្ងន់១នាក់ប្រុស

– ខូចខាតរទេះរុនលក់ភេសជ្ជៈ១គ្រឿងស្រាល

-ខូចខាតរថយន្តស្រាលូល០១គ្រឿង

-ខូចខាតកង់ធ្ងន់០១គឿង ៕

 

Loading...