រថយន្តយីឌុបដឹកដំឡូងមីក្រឡាប់ផ្ងារជើងទ្រមេឃ នៅស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី៖ រថយន្តយីឌុបដឹកដំឡូងមីក្រឡាប់ជះដំឡូងមីពេញដីមិនបណ្តាលឲ្យមនុស្សនៅក្នុងរថយន្តរងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

តាមការឲ្យដឹងពីតៃកុងរថយន្តយីឌុបបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តសាំយ៉ុងពីបីគ្រឿងបើកបរបញ្ច្រាសទិសគ្នាយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិចបានរ៉េពេញផ្លូវក៍គេចនឹងសាំយ៉ុងដឹកឈើជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ជះដំឡូងមីតែម្តង។

ប្រភពបន្តថា រថយន្តម៉ាកយីឌុបភ្លៅ4 ពណ៍ទឹកក្រូចលាយខៀវអត់ស្លាកលេខបើកបរក្នុងទិសដៅពីលិចទៅកើតចំណែកអ្នករួមដំណើរពីរនាក់ពុំមានរងរបួសនោះទេ។

ក្រោយពីកើតហេតុនគរបាលមូលដ្ឋានចុះមកកន្លែងកើតហេតុឃើញថាពុំមានគ្រោះថ្នាក់ដល់អាយុជីវិតនឹងអ្នកដទៃឡើយ ៕ វុទ្ធឦសាន

Loading...