រថយន្តយីឌុបដឹកដំឡូងមីមួយគ្រឿងខូចកាត់ទទឹងផ្លូវរាប់ម៉ោងបណ្តាលអោយស្ទះផ្លូវដល់អ្នកដំណើរ

ខេត្តស្ទឹងត្រែង៖រថយន្តយីឌុប១គ្រឿង បានខូចកាត់ទទឹងផ្លូវ លើកំណាត់ ផ្លូវជាតិលេខ 78A ត្រង់ចំណុច អូរលាងគ្រោះ ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង តាំងពីព្រឹករហូតដល់ល្ងាច ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥។

ហេតុការនេះធ្វើអោយរថយន្តធុនធំដូចគ្នាមិនអាចឆ្លងកាត់ពីស្ទឹងត្រែងទៅ រតនៈគិរី ឬក៍ពី រតនៈគិរី មក ស្ទឹងត្រែង បានទេដោយសារតែរថយន្តនោះបានខូចកាត់ទទឹងផ្លូវបែបនេះ មានតែប្រភេទរថយន្តធុនតូចៗ ទើបអាចឆ្លងកាត់បាន។

ចំពោះករណីនេះប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានប្រាប់ថា:ពួកគាត់បានឃើញរថយន្តនោះដឹកដំឡូងមី ហើយបានខូចតាំងពីព្រឹករហូតដល់ល្ងាច នៅមិនឃើញមានសមត្ថកិច្ចណាមួយចុះមកធ្វើអន្តរាគមន៍ឡើយ។

ប្រជាពលរដ្ឋបានលើកឡើងបន្ថែមទៀតថា:បើសិនជាមិនមានម្ចាស់រថយន្ត ឬក៍ សមត្ថកិច្ច យករថយន្តផ្សេងទៀតមកអូស រថយន្តខាងលើនោះចេញពីផ្លូវទេ វានឹងអាចបង្ករអោយមានគ្រោះថ្នាក់ដល់នាក់ធ្វើដំនើរឆ្លងកាត់ ជាពិសេសគឺនៅពេលយប់ ព្រោះថា គេមិនឃើញ តៃកុងរថយន្ត យកវត្ថុ អ្វីមួយមកដាក់ លើផ្លូវដើម្បីបញ្ជាក់ជាសញ្ញាអោយនាក់ធ្វើដំនើរឆ្លងកាត់ផ្លូវនោះបានដឹងសោះឡើយ។

ប្រជាពលរដ្ឋមានការរិះគន់ជាខ្លាំងទៅលើសមត្ថកិច្ចមូលដ្ឋានដែលមិនមានចំណាត់ការចុះអន្តរាគមន៍ចំពោះករណីខាងលើ ដែលសុខចិត្តទុកបណ្តោយអោយរថយន្តនោះខូចនៅទទឹងផ្លូវបែបនេះ។

07-10-2015d59971 d59972 d59973 d59974 d59975

Loading...

Leave a Reply

Your email address will not be published. Required fields are marked *