រថយន្តយីឌុបបែកកង់ក្រឡាប់ខ្ជាក់ចេញសុទ្ធតែស្រាSPY សង្ស័យគេចពន្ធខុសច្បាប់ដឹកចេញពីច្រកព្រំដែនក្នុងខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ រថយន្តយីឌុប១គ្រឿងពាក់ស្លាកលេខកំពង់ធំ៣A០៨៧១បានក្រឡាប់ផ្ងាជើងលើទ្រូង ផ្លូវជាតិលេខ៥៧ស្ថិតក្នុងភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយខ្ជាក់ចេញសុទ្ធតែស្រាSPYដបតូច ដែលស្រានោះត្រូវគេដាក់ការសង្ស័យជាស្រាគេចពន្ធខុសច្បាប់ហើយត្រូវបានឈ្មួញនាំចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកព្រំដែនក្នុងខេត្តបាត់ដំបងកើតឡើងកាលពីវេលាម៉ោង៥និង១៧នាទីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ។

ឧបទ្ទវហេតុរថយន្តក្រឡាប់ផ្ញាជើងខាងលើត្រូវបានលោកអធិការនគរបាលស្រុកថ្មគោលប្រាប់ឱ្យដឹងថាគ្មានបង្កគ្រោះថ្នាក់ប៉ះពាល់អាយុជីវិតមនុស្សណាម្នាក់នោះឡើយ។គ្រាន់តែស្រាSPY ដឹកលើរថយន្តដែលមានចំនួនរាប់ពាន់កេះខ្ទាតរាយពេញចិញ្ចើមថ្នល់ជាតិ។

សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្តរងការក្រឡាប់ខ្លួនឯងធ្វើដំណើរក្នុងទិសដៅចេញព្រំដែនកម្ពុជា -ថៃគេមិនដឹងរថយន្តដឹកស្រាSPYចេញតាមច្រកណាមួយក្នុងចំណោមច្រកតំបន់ និងច្រកអន្តរជាតិទាំង៤ ក្នុងខេត្តបាត់ដំបង។លុះរថយន្តបើកបរល្បឿនលឿនគេសង្ស័យរថយន្តបែកកង់ក្រោយបណ្តាលឱ្យរេចង្កូតក្រឡាប់ផ្ញាជើងតែម្តង។

ក្រោយពីកើតហេតុអ្នកយកព័ត៌មានយើងបានចុះទៅដល់ទីកន្លែងកើតហេតុហើយសាកសួរម្ចាស់ទំនិញថាស្រានោះដឹកចេញពីច្រកណាមួយ នាំចូលមានច្បាប់ទម្លាប់រឺអត់ បែរជាម្ចាស់ទំនិញឆ្លើយថាគេមិនដឹងទេ។គេមនដឹងថាម្ចាស់ទំនិញមានឈ្មោះអ្វីនោះទេ ប៉ុន្តែគេឃើញមានជិះរថយន្តឡើងគ្រីស័រស្លាកខម ១គ្រឿង្រវបានគេជិះទៅបញ្ជាឱ្យកម្មករសាងទំនិញពីរថយន្តក្រឡាប់មករថយន្តមួយផ្សេងទៀតគេសង្ស័យឈ្មួញជាយោធា។

បន្ទាប់មកអ្នកយកព័ត៌មានយើងមានការសង្ស័យថារថយន្តរងការក្រឡាប់ដឹកស្រាSPY ចេញពីច្រកភ្នំដី ស្រុកសំពៅលូន ហើយបានទំនាក់ទំនងទូរស័ព្ទទៅលោក ជា វុទ្ធី ប្រធានការិយាល័យគយនិងរដ្ឋាការ ច្រកភ្នំដី ដើម្បីឱ្យបំភ្លឺ លោក បានប្រាប់ឱ្យដឹងថា រថយន្តដឹកស្រាSPYក្រឡាប់ខាងលើមិនបានចេញតាមច្រកលោកនោះឡើយ លោកថារថយន្តដឹកស្រាSPYចេញតាមច្រកអន្តរជាតិដូង ស្រុកកំរៀងទៅវិញទេ។

អ្នកយកព័ត៌មានយើងក៏បានទនាក់ទំនងតាមទូរស័ព្ទទៅលោក ឆាយ បូរ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិដូង ឱ្យជួយបំភ្លឺនោះដែរតែទូរស័ព្ទរបស់លោកដាក់ប្រព័ន្ធជាប់រវល់រហូតមិនរកការសុំបំភ្លឺបាននោះឡើយ ។ជាងនេះទៅទៀត អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលោក ឈុន សុភាមង្គល ប្រធានសាខាគយនិងរដ្ឋាករខេត្តបាត់ដំបងឱ្យជួយបំភ្លឺ ប៉ុន្តែទូរស័ព្ទរបស់លោកហៅចូលគ្មានអ្នកទទួលមិនអាចរកការសុំបំភ្លឺផងនោះទៀត។

សូមបញ្ជាក់ថាការរកស៊ីអំពើគេចពន្ធធ្វើឡើងពីសំណាក់ក្រុមឈ្មួញដឹករថយន្តធុនធំៗតាមច្រកអន្តរជាតិដូងក្នុងខេត្តបាត់ដំបងត្រូវគេរាយការណ៍ឱ្យដឹងថាបានរងការចោទប្រកាន់រកស៊ីគេចពន្ធឡើងជាញឹកញាប់បង្កឱ្យមានការខាតបង់ថវិកាជាតិយ៉ាងធ្ងន់ធ្ងរ គ្រាដែលសកម្មភាពរថយន្តដឹកទំនិញចេញតាមច្រកអន្តរជាតិដូងត្រូវគេមើលឃើញថា បានធ្វើឡើងភាគច្រើននៅពេលយប់តែប៉ុណ្ណោះគឺគេសង្ស័យដើម្បីគេចពីក្រសែភ្នែកមហាជន។ទំនិញចេញតាមច្រកអន្តរជាតិដូងស្រុកកំរៀង កន្លងមកបានរងការបង្រ្កាបជាបន្តបន្ទាប់ពីសំណាក់គយចល័តក្រសួងប្រចាំខេត្តបាត់ដំបងផងដែរ ៕ ពាយព្យ

IMG_2759

IMG_2757

4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *