រថយន្តវេអងដឹកចេករបស់វៀតណមក្រឡាប់ផ្ងារជើង ខណ:បើកបរលឿន

ខេត្តរតនគិរី÷ រថយន្តវេអងមួយគ្រឿងដឹកចេកចេញពីក្រុមហ៊ុនហ័ងអញ់យ៉ាឡាយ(វៀតណាម)បើកលឿនជ្រុលចង្កូតក្រឡាប់ផ្ងារជើង សំណាងមិនមានអ្នកធ្វើដំណើរតាមដងផ្លូវរងគ្រោះថ្នាក់នោះទេនិងតៃកុងរថយន្តផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងបានកើតឡើងកាលពីវេលាម៉ោង២០និង៣០នាទី នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវកោងចុះចំណោតវរ:៦២៣ តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិប៉ក់ធំ ឃំុប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។

មន្ត្រីនគរបាលបានឲ្យដឹងថារថយន្តក្រឡាប់នោះម៉ាកវេអងក្បាលពាក់ស្លាកលេខ92C147.15 សណ្តោងរឺុម៉កពាក់ស្លាកលេខ92R004.87បានបើកបរពីលិចទៅកើតក្រឡាប់ផ្ងារជើង
អ្នកបើកបរឈ្មោះ ចាំង ហ្វាងមិន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកបររថយន្ត បច្ចុប្បន្នរស់នៅស្រុកនូយថាំង ខេត្ត ក្វាងនាម រងរបួសស្រាល។

មន្ត្រីនគរបាលបានបញ្ជាក់ថា រថយន្តមួយគ្រឿងនេះបើកបរដោយខ្វះការប្រុងប្រយ័ត្នបើកលឿនៗទើបបណ្ដាលឲ្យគ្រោះថ្នាក់ក្រឡាប់រថយន្តដោយខ្លួនឯងបែបនេះ មិនបានគោរពច្បាប់ចរាចរណ៍នៅស្រុកខ្មែរឡើយ សំណាងណាស់មិនមានមនុស្សនៅក្បែរនោះ។

ប្រជាពលរដ្ឋសំណូមពរឲ្យសមត្ថកិច្ចជំនាញនៃចរាចរណ៍ខេត្តមេត្តារឹតបន្តឹងទៅលើរថយន្តវេអងដឹកចេកទាំងនោះផង កុំឲ្យបើកបរលឿនពេក នៅត្រង់ប្រជុំជន ជាពិសេសនៅកណ្តាលក្រុងតែម្តង ជាហេតុធ្វើឲ្យមានហានិភ័យកើតឡើងនៅចំពោះមុខ៕

Loading...