រថយន្តសាំយ៉ុងដឹកកូនត្រី ដេញបុករថយន្តនគរបាលសេដ្ឋកិច្ច ក្រឡាប់ធ្លាក់ពីថ្នល់ជាតិ

ខេត្តពោធិ៍សាត់៖ រថយន្តម៉ាកសាំយ៉ុងដឹកកូនត្រីឆ្តោរមួយគ្រឿង បានបើករត់គេចពីការដេញតាមប្រមាញ់របស់រថយន្តនគរបាលសេដ្ឋកិច្ច ក្រសួងប្រចាំខេត្តពោធិ៍សាត់ មួយគ្រឿងទៀត បណ្តាលឲ្យបានធ្លាក់ពីថ្នល់ជាតិ ចុះផឹកទឹកស្រែ តែមិនបណ្តាលឲ្យមានអ្នកស្លាប់នោះទេ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២ៈ៣០នាទី រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅលើស្ពានថ្មមួយកន្លែង លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិព្រៃ ឪម៉ាល់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។

អ្នកគេឃើលហេតុការណ៏នេះបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តសាំយ៉ុង ដឹកកូនត្រី មួយគ្រឿង និងរថយន្តម៉ាក លុច្សស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-3923 ដែលគេស្គាល់ថា ជារថយន្តរបស់មន្ត្រី នគរបាល សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលឈរជើងនៅក្បែរកន្លែង កើតហេតុនោះ បានបើក ប្រដេញគ្នាយ៉ាងលឿន មកពីទិសខាងកើត សំដៅមកទិសខាងលិច លុះប្រដេញគ្នា មកដល់កន្លែងកើតហេតុ ក៏ស្រាប់តែរថយន្តដឹកកូនត្រី បិទ ភ្លើង ដេញបុកពីក្រោយ ទៅលើរថយន្តរបស់មន្ត្រី នគរបាលសេដ្ឋកិច្ចក្រសួង ម៉ាកលុច្សស៊ីស ពណ៌ខ្មៅ នោះតែម្តង បណ្តាលឲ្យរថយន្តរបស់មន្ត្រី នគរបាលសេដ្ឋកិច្ចក្រសួង ធ្លាក់ក្រឡាប់ពីលើស្ពាន ធ្លាក់ទៅក្នងទឹក រងការខូចខាត យ៉ាងដំណំ។ ចំណែករថយន្តសាំយ៉ុង ដឹកកូនត្រីក៏ជ្រុលចង្កូច ធ្លាក់ទៅម្ខាងផ្លូវ ក្បែរស្ពានដូចគ្នា ស្ថិតនៅចន្លោះ ភូមិព្រៃឪម៉ាល់ និងភូមិទួលម្កាក់ ក្នុងសង្កាត់រលៀប ក្រុង-ខេត្តពោធិ៍សាត់។

ក្រោយកើតហេតរថយន្តរបស់មន្ត្រី នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ត្រូវបានស្ទួចទាំងយប់យកទៅរក្សាទុក នៅអធិការនគរបាលក្រុងពោធិ៍សាត់។ ចំណែករថយន្តម៉ាកសំាយ៉ុងដឹកកូនត្រី លុះព្រឹកឡើងទើនសមត្ថកិច្ច ស្ទួចយកទៅរក្សាទុក នៅអធិការក្រុងពោធិ៍សាត់ដែរ។រីឯកូនត្រីខាងសមត្ថកិច្ចជលផល ជាអ្នកចាត់ការទៅតាមនិតិវិធី៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *