រថយន្តសាំយ៉ុងបើកលឿន ជាន់ហ្វាំងមិនស៊ី បុកពីក្រោយគោយន្តកន្ត្រៃបណ្តាលអោយយុវជនម្នាក់រងរបួសធ្ងន់

ខេត្តស្ទឹងត្រែង៖គ្រោះថ្នាក់មួយបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ 7A រវាងរថយន្តសាំយ៉ុង ដឹកអ្នកដំនើរបុកជាមួយគោយន្តកន្ត្រៃ បណ្តាលអោយតៃកុង គោយន្ត ម្នាក់រងរបួស ត្រូវបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តភ្លាមៗ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ប្រមាណជា ០៩:១៥នាទី ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុចជិតឡឥត ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

អ្នកឃើញហេតុការនេះបានអោយថា:ពីដំបូងគេបានឃើញគោយន្ត១គ្រឿងដឹកឈើអុស ចេញពីភូមិបំណងយកចូលវត្ត គីឡូ៨ ចំណែកឯរថយន្តសាំយ៉ុង ត្រូវបានគេដឹងថា ចេញមកពីយកកម្មក ក្នុងចំការដូង ប្រេង ជិត ផ្លូវបំបែក អូរស្វាយ បំណងចូលទីរួមខេត្ត ប៉ុន្តែខណៈពេលដែលកំពុងធ្វើមកដល់ចំណុចកើតហេតុខាងលើដោយសាររថយន្តសាំយ៉ុងបើកលឿនពែក ចាប់ហ្វាំងមិនជាប់ បណ្តាលអោយជ្រុលចង្កូតទៅបុកពីក្រោយគោយន្តដែលកំពុងតែបើក ស្របទិសគ្នា ពីជើងមកត្បូង អូសប្រហែលជា១៥ម៉ែត្រ បណ្តាលអោយរថយន្ត បង្ករ បែក ម៉ាសីុន ទៅមុខមិនរួច ព្រមទាំងគារ  គោយន្ត ទំលាក់ផ្លូវទៀតផង  រីឯតៃកុងគោយន្តបានប៉ើងចេញពីគោយន្ត រងរបួស។

ក្រោយហេតុការនោះបានកើតឡើងភ្លាម ម្ចាស់រថយន្តបង្ករ ក៍ បានយកតៃកុងគោយន្តទៅមន្ទីពេទ្យភ្លាមៗផងដែរ។

សមត្ថកិច្ចបានអោយដឹងថា:ជនរងគ្រោះខាងលើនេះឈ្មោះ លី ឡុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជាអ្នកបើកគោយន្ត។ចំណែករថយន្តបង្ករម៉ាកសាំយ៉ុង ១៥ កៅអី ពណ៌សរ (ស្ទោង-ភ្នំពេញ) (ស្ទោង-សៀមរាប)បើកបរដោយបុរសម្នាក់ ឈ្មោះ ម៉ៅភេទប្រុស មុខរបរ រត់តាក់សីុ ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានតៃកុងរថយន្តបង្ករ នាំយកទៅកាន់មន្ទីពេទ្យបង្អែកខេត្តដើម្បីព្យាបាល ចំពោះករណីគ្រោះថ្នាក់ខាងលើនេះម្ចាស់រថយន្តបង្ករ បាន សុំសម្របសម្រួលគ្នាជាមួយភាគគីបងប្អូនជនរងគ្រោះ ដោយសងសំណងថ្លៃព្យាបាល ថ្លៃជួសជល់គោយន្ត ដើម្បីបញ្ចប់រឿង។

07-10-201559961 59962 59963 59964 59965 59966 59967 59968

Loading...

Leave a Reply

Your email address will not be published. Required fields are marked *