រថយន្តសាំយ៉ុង១គ្រឿងដឹកឈើប្រណិតពេញប្រៀប ត្រូវកម្លាំង សមត្ថកិច្ចចម្រុះបង្ក្រាបបានសង្ស័យមិនបានលាភសក្ការ:

ខេត្តរតនគិរី: កម្លាំងសមត្ថកិច្ចចម្រុះក្រុងបានលុងបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើប្រណិតប្រភេទធ្នង់១ គ្រឿងកាលពីវេលាម៉ោង៨នឹង៣០នាទីព្រឹកថ្ងៃទី៩ ខែកុម្ភ:ឆ្នាំ២០១៧ត្រង់ចំណុចខាងកើតរង្វង់មូលយក្ខឡោមតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិសិល សង្កាត់យក្ខឡោម ក្រុងបានលុងចំណែកម្ចាស់ឈើបានរត់គេចខ្លួនបាត់ស្រមោល។

កម្លាំងសមត្ថកិច្ចចម្រុះក្រុងបានលុងបានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពណ៌សពាក់ស្លាកលេខព្រៃវែង2A.0329 ដឹកឈើប្រណិត ចេញពីក្រុងបានលុងឆ្ពោះទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តជាតិអូរយ៉ាដាវត្រូវសមត្ថកិច្ចចាប់បង្ក្រាបភ្លាមៗ។

ប្រភពដដែលបានបន្តទៀតថា រថយន្តដឹកឈើខាងលើនេះត្រូវបានគេស្គាល់ឈ្មោះ ស្រីល័ក្ខ ជាឈ្មួញដុះស្លែរកជាយូឆ្នាំមកហើយសកម្មក្នុងការប្រមូលទិញពីក្រុមឈ្មួញដឹកតាមម៉ូតូនឹងរឺម៉កម៉ូតូក្នុងក្រុងបានលុងហើយដឹកជញ្ជូនទៅលក់បន្តនៅឯប្រទេសវៀតណាមយ៉ាងរលូនដោយគ្មានការបង្ក្រាបពីក្រុុមសមត្ថកិច្ចជំនាញម្តងណាឡើយ។រីឯរថយន្តឈ្មួញរូបនេះមានជាច្រើនគ្រឿងនឹងផ្លាស់ប្តូរស្លាកលេខរថយន្តថ្មីរហូតដើម្បីបំភ័នភ្នែកសមត្ថកិច្ចតាមដងផ្លូវ។

ជាក់ស្តែងដូចជារថយន្តដែលពាក់ស្លាកលេខខាងលើនេះសមត្ថកិច្ចមិនដែលជួបប្រទះទើបសមត្ថកិច្ចធ្វើការចាប់បង្ក្រាបជាដើម។

បច្ចុប្បន្នរថយន្តនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចប្រគល់ជូនខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តនៅព្រឹកថ្ងៃដដែលដើម្បីចាត់ការបន្តតាមនិតិវិធី។ប៉ុន្តែខាងជំនាញនូវពុំទាន់ធ្វើការវាស់វែងនៅឡើយនោះទេ។ វុទ្ធឦសាន

Loading...