រថយន្តសាំយ៉ុង៣គ្រឿងត្រូវបានបង្ក្រាបនៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ កម្លាំងប្រឆាំងបទល្មើសសហការជាមួយមន្ត្រីព្រៃឈើអធិការមេគង្គ និងមេព្រៃខេត្តបានរួមគ្នាដេញស្ទាក់ចាប់រថយន្តសាំយ៉ុងដឹកក្តារសរសរចំនួន៣គ្រឿងគ្រារថយន្តទាំងនោះបានព្យាយាមបើករត់គេចពីកម្លាំងសមត្ថកិច្ចតាំងពីផ្លូវជាតិលេខ៧៨រហូតដល់កុងត្រូលចរាចរណ៏នៅភូមិជិតថ្នាលបណ្តុះកូនឈើភ្នំក្រហមទើបឃាត់បាន ។

ករណីចាប់ឃាត់រថយន្តនេះបានកើតឡើងកាលពីយប់ម៉ោង១អធ្រាតថ្ងៃទី២៧មិថុនា២០១៨ស្ថិតចំនុចកុងត្រូលចរាចរជើងគោកជិតថ្នាលបណ្តុះកូនឈើលើផ្លូវបំបេកអូរពងមាន់បន្តិចក្នុងភូមិរាជនុកូលសង្កាត់ស្ទឹងត្រែង ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថារថយន្តសាំយ៉ុងដឹកក្តារសរសរទាំង៣គ្រឿងក្នុងនោះមានពណ៏ស១គ្រឿងពណ៏ខៀវ២គ្រឿងបានដឹកឈើចេញពីចំនុចក្បាលស្ពានស្រែពកថ្មីនៃទឹកខេត្តស្ទឹងត្រែងព្រំប្រទល់ខេត្តរតនគិរីនៅគ្រានោះកម្លាំងសមត្ថកិច្ចបានព្យាយាមដេញស្ទាក់ចាប់រថយន្តដឹកឈើទាំងនោះប៉ុន្តែរថយន្តដឹកឈើនោះបានបើតបិទផ្លូវមិនឈប់នោះទេរហូតដល់ចំនុចចរាចរជើងគោកទើបឃាត់រថយន្តនោះបានទាំង៣គ្រឿងតែម្តង ។ ប្រភពឲ្យដឹងថាបន្ទាប់ពីស្ទាក់បានរថយន្តនោះរួចហើយតៃកុងឡានក៏រត់គេចខ្លួនភ្លាមៗផងដែរប្រហែលក្រុមឈ្មួញទាំងនោះដឹងសភាពថាត្រូវចាប់ទាំងមនុស្ស ។

រថយន្តសាំយ៉ុងដឹកឈើ ដែលកម្លាំងសមត្ថកិច្ចខាងលើចាប់បានកាលពីយប់ថ្ងៃដដែលនោះនៅវេលាម៉ោង១១ និង៣០នាទីនេះបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងហើយដើម្បើចងក្រងសំណុំរឿងប្រគល់ជូនរដ្ឋបាលព្រៃ ។

មន្ត្រីជំនាញក៏បានឲ្យដឹងដែរឈើ ដែលកម្លាំងសហការគ្នាចាប់បាននៅមិនទាន់ដឹងពីចំនួនពិតប្រាកដប៉ុន្មាននោះគ្រាន់តែដឹងមានឈើប្រភេទក្តារសរសរនៅលើរថយន្តសាំយ៉ុង៣គ្រឿងប៉ុនណ្ណោះ៕ ឡុងកាន់សំនៀង

Loading...