រថយន្តសាំយ៉ុង បាឡែន រាប់រយគ្រឿងដឹកជញ្ជូនឈើប្រណីតទៅវៀតណាម អត់ឃើញសមត្ថកិច្ចបង្ក្រាប

ខេត្តរតនគិរី៖ រថយន្តសាំយុងកាមរីបាឡែននិងរថយន្តឡិចសុីសរាប់រយគ្រឿងផងដែរ ដែលសមត្ថកិច្ចកំពុងតែបើកដៃឲ្យសម្រុកដឹកជញ្ជូនឈើប្រណិតយ៉ាងកគ្រឹកកគ្រេងឆ្ពេាះទៅប្រទេសវៀតណាមតាមច្រកទ្វាអន្តរជាតិអូរយាដាវនិងច្រករបៀងលេខ១៩ហៅច្រកបារីប្រមាណ២០០ម៉ែត្រប៉ុណ្ណោះក្បែច្រកទ្វារអន្តជាតិនិងច្រករបៀងភូមិភិៈឃុំសេសានស្រុកអូរយ៉ាដាវ នៅព្រឹកថ្ងៃអាទិត្យទី២៣ខែកក្កដាឆ្នាំ២០១៧នេះ។

បើតាមការសង្កេតឃើញការដឹកជញ្ជូនឈើប្រណិតទៅប្រទេសវៀតណាមនោះគឺយូៗពួកសមត្ថកិច្ចបើកដៃឲ្យដឹកជញ្ជូនឈើម្តងហើយរយៈពេលយ៉ាងយូរមួយសប្តាហ៍ត្រូវសម្រាកវិញដោយប្រើរូបភាពលួចឆ្មក់ម្តង។

បើមានថ្នាក់ដឹកនាំចុះមកម្តងៗផ្អាកមួយរយៈសិនក្រោយពីការផ្អាកយ៉ាងយូរបីទៅបួនថ្ងៃប៉ុណ្ណោះត្រូវបើកវិញហើយជាក់ស្តែងដូចជាមុនពេលឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃ ព្រះរាជាណាចក្រកម្ពុជាចុះមកសម្ភោធបើកប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវរតនគិរី-ឡេថាញ់យ៉ាឡាយនេាះក៏មានការដឹកជញ្ជូនឈើយ៉ាងកគ្រឹកកគ្រេងដែរ ក្រោយមកក៏បានផ្អាករហូតដល់ពេលនេះស្រាប់តែមានការដឹកជញ្ជូនឈើយ៉ាងគំហុកតែម្តង។

គេសង្កេតឃើញថា នៅតាមដងផ្លូវចាប់ពីក្រុងបានលុងរហូតដល់ច្រកទ្វារមានសមត្ថកិច្ចរាប់មិនអស់ក្បាលដូចកណ្តាច់។

នាក់ដឹកតាមម៉ូតូបានប្រាប់ថាម៉ូតូដឹកឈើមួយគ្រឿងបង់ឲ្យសមត្ថកិច្ច៣០០០០រៀលក្នុងមួយស្ថាបន័)។

ឯរថយន្តវិញត្រូវបង់ចាប់ពី១៥មុឺនទៅ២៥មុឺនរៀលក្នុងមួយស្ថាប័ន លើកលែងតែច្រកទ្វារអន្តរជាតិអូរយ៉ាដាវនិងមុខវរ:នគបាលការពារព្រុំដែនគោកប៉ុណ្ណោះត្រូវបង់ចាប់ពី៥០មុឺនទៅ៦០មុឺនរៀល។

តាមប្រភពបានបង្ហើបឲ្យដឹងថានៅមុខវរ:នគរបាលការពារព្រំដែនគោកនោះត្រូវបង់ឲ្យមន្រ្តីកាន់កូនខ្មោចរហូតដល់៧ស្ថាប័នឯណ្ណោះដែលជំនួសមុខឲ្យមេធំៗនៅក្នុងខេត្តទាំងអស់។

ប្រភពបន្តថា មេធំៗទាំងនោះមានរថយន្តឲ្យកូនចៅរកសុីដឹកឈើប្រណិតខ្លួនឯងផងនិងត្រូវអង្គៀមជញ្ជក់ឈាមប្រជាពលរដ្ឋរកសុីដឹកឈើនោះផងបើគ្មានខ្នងបង្អែកទេរកសុីរបរនេះមិនសូវកាក់កបទេ គឺត្រូវបង់លុយឲ្យសមត្ថកិច្ចជាច្រើនផង និងត្រូវប្រឈមនិងការបង្ក្រាបទៀតបើពួកគេមិនពេញចិត្ត។

តែទោះជាយ៉ាងណាក៏បទល្មើសផលអនុផលព្រៃឈើនិងលាភសក្ការៈពីព្រៃឈើនោះធ្លាក់ទៅលើតែក្រុមបក្សពួកមនុស្សមួយក្តាប់តូចសែរស្រឡាយអ្នកធំក្នុងខេត្តរតនគិរីនោះប៉ុណ្ណោះ។អ្នកដែលគ្មានខ្សែគ្មានបង្អែកគឺមិនអាចប្រព្រិត្តបានឡើយ៕

Loading...