រថយន្តសេរីទំនើប អ្នកបើកបរអត់ចេះច្បាប់ចរាចរណ៍ បើកបុករនាំងដែកចែកទ្រូងផ្លូវបាក់១៣ផ្ទាំង

ភ្នំពេញ៖ ផ្ទាំងដែកចែកទ្រូងផ្លូវយ៉ាងតិច១៣ផ្ទាំងបានរងការខូចខាតដោយសារតែត្រូវរថយន្តស៊េរីទំនើប ដែលសង្ស័យថា អ្នកបើកបរមិនចេះច្បាប់ចរាចរណ៍នោះទេ ទើបបានជាបើកបុកបណ្តាលឲ្យរាបដល់ដី ហើយក្រោយពីបង្កការខូចខាតនោះ បានព្យាយាមបើករត់គេចខ្លួនពីការទទួលត្រូវថែមទៀតផង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវសហព័ន្ឋរុស្សី ទល់មុខនិងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្ថិតក្នុងទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តតូយូតាព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-6436 បើកបរបុរសស្រវឹងជោកជាំម្នាក់ ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែស្រវឹងធ្លាក់ភ្នែក ក៏រេចង្កូតទៅបុករៈរនាំងដែកចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យបាក់អស់១៣ផ្ទាំង រាយប៉ាយពេញផ្លូវ ហើយរថយន្តបង្កបានព្យាយាមបើករត់គេចទាំងរថយន្តខ្ទេចផ្នែកខាងមុខរហូតមកដល់ច្រកចូលផ្សារសំណង់១២ ទើបត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋតាមទាន់ ធ្វើឲ្យអ្នកបើកបរ រថយន្ត ភ័យស្លន់ចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចបានត្រឹមតែស្ទួចយករថយន្តមកកន្លែងដើម្បីដែលបុករនាំងដែកចែកទ្រូងផ្លូវនោះវិញ វាស់វែង រួចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕

Untitled-1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *