រថយន្តស៊ាំយ៉ុងដឹកម្ទេស បែកកង់ឆ្វេងរួចបែកកង់ស្តាំងក្រឡាប់ ចាក់ម្ទេសហឹរពេញផ្លូវ

ពោធិ៍សាត់ ៖ រថយន្តស៊ាំយ៉ុងមួយគ្រឿង ទំនងដឹកម្ទេសលើសទម្ងន់ បានបែកកង់ឆ្វេងរួចបន្តទៅបែកកង់ស្តាំ ក្រឡាប់ផ្ងារជើង ចាក់ម្ទេសហឹរពេញផ្លូវ កាលពីវេលាម៉ោង ៧ និង ១៥នាទី ព្រឹកថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ១៤៦ និង ១៤៧ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក ឯម រ៉ុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា រថយន្តដែលក្រឡាប់ផ្ងារជើរ ចាក់ម្ទេសហឹរពេញផ្លូវជាតិនោះ ជាប្រភេទរថយន្តស៊ាំយ៉ុង ព័ណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-0936 បើកបរដោយឈ្មោះ ប្រាក់ សុភ័ក្រ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិព្រៃខ្មេរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោកអធិការបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច ដើម្បីដឹកបន្លែទៅលក់នៅខេត្តប៉ែកខាងលិច ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បែកកង់ឆ្វេងរួចបន្តទៅបែកកង់ស្តាំ ធ្វើឲ្យក្រឡាប់រថយន្តផ្ងារជើង ចាក់ម្ទេសហឹរពេញផ្លូវតែម្តង ដោយឡែកអ្នកបើកបរគ្រាន់តែរបួសស្រាលតែប៉ុណ្ណោះ ។

បច្ចុប្បន្នកម្លាំងមូលដ្ឋាន បានចុះអន្តរាគមន៍ជួយស្ទូចរថយន្តចេញ ជៀសវាងការកកស្ទះចរចរណ៍ និង បង្កឲ្យគ្រោះថ្នាក់ជាយថាហេតុបន្តទៀត ៕

1

2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *