រថយន្តស៊េរីទំនើបបើកបរដោយភរិយាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្ទឹងត្រែងបុកម៉ូតូស្លាប់ម្នាក់

ស្ទឹងត្រែង: រថយន្តស៊េរីទំនើបមួយគ្រឿងបើកបរដោយភរិយាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្ទឹងត្រែងបានបុកម៉ូតូបណ្ដាលឲ្យស្លាប់ម្នាក់នៅលើកំណាត់ផ្លូវជាតិលេខ 7 ក្បែរច្រមុះជ្រូកចំការម៉ៃសាក់ស្ថិតក្នុងភូមិរាជានុកូលសង្កាត់ក្រុងខេត្តស្ទឹងត្រែងកាលពីវេលាម៉ោង6 និង 20 នាទីយប់ថ្ងៃទី 28 ខែកញ្ញាឆ្នាំ 2020។
យោងតាមរបាយការណ៍ចរាចរណ៍បានបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងរវាងរថយន្តស៊េរីទំនើបមួយគ្រឿងពាក់ស្លាកលេខស្ទឹងត្រែង2A1134ពណ៌សក្នុងទិសដៅពីត្បូងទៅជើង។អ្នកបើកបររថយន្តឈ្មោះស៊ីសុវណ្ណនីភេទស្រីអាយុ 47 ឆ្នាំមានទីលំនៅភូមិស្ពានថ្មសង្កាត់ក្រុងស្ទឹងត្រែង។រីឯអ្នកបើកម៉ូតូឈ្មោះទិត្យណែមភេទប្រុសអាយុ 27 ឆ្នាំរស់នៅភូមិរាជានុកូលសង្កាត់ក្រុងស្ទឹងត្រែង។បើកបរម៉ូតូក្នុងទិសដៅពីជើងទៅកើត។

តាមការសន្និដ្ឋានរបស់មន្ត្រីជំនាញនគរបាលចរាចរណ៍បានបញ្ជាក់ទៀតថារថយន្តមានល្បឿនលឿន។អ្នកបើកម៉ូតូល្មើសនឹងច្បាប់ចរាចរណ៍បត់ឆ្វេងមិនប្រយ័ត្ន។ហេតុការណ៍រថយន្តមានល្បឿនលឿនម៉ូតូបត់ឆ្វេងមិនប្រយ័ត្នក៏បុកគ្នាតែម្ដង៕

Loading...