រថយន្តស៊េរីទំនើបពន្លះជាមួយម៉ូតូធូដេ បណ្តាលឲ្យស្រីស្អាត២នាក់រងរបួស

ភ្នំពេញ៖ នារីស្រស់ស្អាត២នាក់កំពុងបើកម៉ូតូម៉ាកធូដេ ត្រូវរថយន្តស៊េរីទំនើបមកបុកពេញទំហឹង បណ្តាលឲ្យនាងទាំង២នាក់រងរបួស ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញស្រីស្អាត២ជិះម៉ូតូToday មួយគ្រឿងតាមដងផ្លូវ លុះមកដល់ចំណុចកើតហេតុក៏មានរថយន្ដទំនើបម៉ាក Land Crusier មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ ២AD-២៩២៨ បានបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែត ចំណែករថយន្ដបង្ក និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី ៕

a1

a2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *