រថយន្តស៊េរីទំនើបពីរគ្រឿងលួចដឹកឈើល្មើសច្បាប់ ត្រូវមន្ត្រីបរិស្ថានបង្រ្កាបបាន១រួច១ បិទបាំងមិនឲ្យអ្នកសារព័ត៌មានយើងថតផ្សាយ

ខេត្តស្ទឹងត្រែង: មន្ត្រីបរិស្ថានស្រុកបុរីអូរស្វាយសែនជ័យ តាមឆ្មក់ប្រដេញប្រផាត់ចាប់ប្រផីង រថយន្តដឹកឈើពីរគ្រឿងល្មើសច្បាប់ ដែលពលរដ្ឋបានឲ្យដឹងក៍ដូចសមត្ថកិច្ចប្រាប់ថា ជារថយន្តកម្មសិទ្ធរបស់លោក(ហេង) កញ្ចាញ់គោក ដែលជាមេឈ្មួញដុះស្លែ ទោះជារថយន្តសេរីទំនើបម៉ាក(ហ្វត)ពណ៍សរ ត្រូវបានមន្ត្រីបរិស្ថានបង្ក្រាបម្តងហើយ បានមួយចំអិនកំពិសក៍ដោះលែងទៅវិញ ក្រោមថ្នូរជាប្រាក់មិនតិចពាន់ដុល្លារនោះទេ។

នៅយប់ថ្ងៃ១០ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១២រំលងអាត្រាធ ដោយធ្វើការប្រម៉ាញ់ប្រដេញតាំងពី ផ្លូវចូលទីរួមស្រុកបុរីអូរសែនជ័យ រហូតហួសផ្លូវចូលខេបន្តិច ទើបធ្វើការស្ទាក់ចាប់បានរថយន្តលុចសីស ដឹកផលអនុផលព្រៃឈើខុសច្បាប់ ដោយមានស្លាកសម្គាល់ លើកញ្ចក់មុខរថយន្ត ថាកម្ពុជា ឡាវ តែគួរឲ្យស្តាយធ្វើឲ្យរួច រថយន្តម៉ាកហ្វតទៅវិញ ដឹកនាំកម្លាំងដោយលោកភោគ និមុល ប្រធានស្នាក់ការតំបន់រ៉ាមសារ ស្រុកបុរីអូរស្វាយសែនជ័យ ដោយក្រោមការបញ្ចាផ្ទាល់ ពីរលោកអេង ភារ៉ុង ប្រធានមន្ទីរបរិស្ថានខេត្ត។

បើតាមការឲ្យដឹងពីរលោកភោគ និមុល ប្រធានស្នាក់ការ៉ាមសារ ស្រុកបុរីអូស្វាយសែនជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែឧសភា នេះថា: ពិតជាបានបង្ក្រាបពិតម៉ែន តែក្នុងការអនុញ្ញាតិឲ្យអ្នសារព៍ត៌មានថតផ្សាយនោះ លោកថាចាំសុំយោបល់ទៅលោកប្រធានមន្ទីរសិន ហើយក៍បាត់ស្ងាត់ទៅតែម្តង។

ជុំវិញរឿងនេះលោកអ៊ឹង ភារ៉ុង ប្រធានមន្ទីរបរិស្ថានខេត្ត មិនបានបញ្ចាក់ឲ្យអ្នកសារព័ត៌មានយើងដឹងនោះទេ ពាក់ព័ន្ធក្នុងការបង្ក្រាបរថយន្តលុចស៉ីសខាងលើ លោកគ្រាន់តែឆ្លើយថាអត់មានបានចាប់ទេ ហើយក៍បិតទូរស័ព្ទដោយមិនឲ្យអ្នកសារព័ត៌មានយើង បានជំរាបលាត្រឹមត្រូវនោះទេ។

គួរំលឹកថារថយន្ត(ម៉ាកហ្វត)ធ្លាប់បង្រាបម្តងហើយ កាលពីរយប់ថ្ងៃ១២ ខែមីនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ បានមួយស្របក់ក៍ដោះលែងទៅវិញ ក្រោមថ្នូរ ជាលុយមិនតិចពាន់ដុល្លានោះទេ ដោយម្ចាស់ធ្លាប់ថ្លោយមាត់ថា បើមិនដោះចាំអីទៀតឡានថ្លៃផង។

តែនៅយប់ថ្ងៃទី១១ ខែឧសភា ម៉ោង១២ជាងរំលងអត្រាធ ឈ្មោះ(ស្រោនហៅហេង) កញ្ចាញគោក បានធ្វើសកម្មភាពដឹកឈើល្មើសច្បាប់ ចំនួនពីររថយន្តសេរីទំនើប ទី១ម៉ាកហ្វត ទី២ម៉ាកលុចស៉ីស ចេញពីរទីរួមស្រុកសៀមប៉ាង ឆ្ពោះមកទីរួមខេត្តស្ទឹងត្រែង ត្រូវបានមន្រ្តីបរិស្ថានស្នាក់ការ៉ាមសារ ស្រុកបុរីអូរស្វាយសែនជ័យ ប្រដេញស្ទាក់ឃាត់បានរថយន្ត(លុចស៉ីសអរអ៉ិច300) ១គ្រឿង ចំណែករថយន្តម៉ាកហ្វត ត្រូវបានរួចខ្លួន ទំនងជាទុក្ខឲ្យម្ចាស់ដោះទៀតទេដឹង បើចាប់ទាំងពីដោះទៅវាធ្ងន់ពេក ៕

Loading...