រថយន្តស៊េរីទំនេីប២គ្រឿងប៉ះគ្នាបណ្ដាលអោយរថយន្តមួយគ្រឿងទៀតរងការខូចខាតធ្លាក់កាងមុខ

ភ្នំពេញ​ ៖​ រថយន្តសេរីទំនេីប២គ្រឿងប៉ះគ្នាបណ្ដាលអោយរថយន្តមួយគ្រឿងទៀតរងការខូចខាតធ្លាក់កាងមុខ​ ខណៈដែលព្យាយាមបត់ត្រឡប់ក្រោយត្រង់ចំណុចផ្លូវភ្លោះមុខផ្សារទំនេីបបាយ័ន្ត​ សំណាងដែរដែលមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍នេះ​ បានកេីតឡេីងនៅវេលាម៉ោង១២.២០នាទីថ្ងៃទី០២ខែមិថុនាឆ្នាំ២០២០​ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី​ មុខផ្សារទំនេីបបាយ័ន្ត​ ស្ថិតក្នុងសង្កាត់មិត្តភាពខណ្ឌ៧មករា​រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកេីតហេតុបានប្រាប់អោយដឹងថា​ មុនពេលកេីតហឹតុគេឃេីញរថយន្តលុចសុីស400h​ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ​2AE~6318​ បេីកបរដោយបុរសម្នាក់ទិសដៅពីកេីតទៅលិច​ ពេលមកដល់ត្រង់ចំណុចសួនដាច់ក៍បត់ត្រឡប់ក្រោយ​បានបន្តិចក៍ឈប់​ ស្រាប់តែមានរថយន្តសេរីទំនេីបម៉ាក​វ៉លវេីហ្គ្រែនពណ៌ខ្មៅពាកលស្លាកលេខភ្នំពេញ2AL~1699​ បេីកបរដោយបុរសជនជាតិពីនាកប្ដីប្រពន្ធទិសដៅពីលិចទៅកេីតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី​ បានជ្រុលទៅគៀរថយន្តលុចសុីសបណ្ដាលអោយរបូតធ្លាក់កាងខាងមុខយ៉ាងដំណំ​ ចំណែករថយន្តជនជាតិចិនរងការខូចខាតកំពិតកាងចំហៀងខាងក្រោយបន្តិច​ ក្នុងហេតុការណ៍នេះមិនមានគ្រោះដល់នាកលបេីកបរឡេីយ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចចរាចរណ៍ប្រចាំគោលដៅនោះ​ បានអោយភាគីទាំងពីរធ្វេីការសម្របសម្រួលគ្នា​ ដោយភាគីទាំងពីរយល់ព្រមយករថយន្តទៅជុសជុលខ្លួនឯងរៀងៗខ្លួនបញ្ចប់រឿងនៅន្លែងកេីតហេតុតែម្ដង ៕

Loading...