រថយន្តស្រាបៀរអង្គរក្រឡាប់ចាក់ស្រាបៀរពេញផ្លូវទៀតហើយនៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ រថយន្តកុងតឺន័រដឹកស្រាបៀរអង្គរដ៏ឧត្តុងឧត្តម្ភនោះ បានបើកក្រឡាប់ចាក់ស្រាបៀរពាស់ពេញផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរប្រជាពលរដ្ឋចោមរោមមើល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨៤ និងលេខ១៨៥ ភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សាក្សីឃើញហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុ រថយន្តប្រភេទកុងតឺន័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣C ២៧៩៩ បានធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានគេចជាមួយរថយន្តមួយគ្រឿងទៀត ដែលទិសដៅបញ្ច្រាសទិសគ្នា ក៏បណ្តាលឲ្យក្អួតចេញសុទ្ធតែស្រាបៀរពាសពេញផ្លូវតែម្តង ។

ប្រជាពលរដ្ឋបាននាំគ្នាចោមរោមមើលហេតុការណ៍នេះ ហើយម្នាក់ៗសម្តែងការហួសចិត្តគ្រប់គ្នា ។ ករណីនេះមិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។

សូមបញ្ជាក់ថា ជាញឹកញាប់បំផុត រថយន្តដឹកស្រាបៀរក្រុមហ៊ុនអង្គរតែងតែបង្កគ្រោះថ្នាក់ ប៉ះពារដល់អ្នកដទៃ ដោយសារតែអ្នកបើកបរមួយចំនួនមិនគោរពច្បាប់ បើកបរបំពានសិទ្ធិអាទិភាពអ្នកដទៃ ៕

a d es

Loading...