រថយន្តឡិចស៊ីសក្រឡាប់បោកផ្ទប់របងផ្ទះលោកអភិបាលខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ រថយន្តឡិចស៊ីស១គ្រឿងបោះពួយយ៉ាងលឿនដល់ចំណុចផ្លូវកែងគ្រប់គ្រងចង្កូតមិនបានបណ្តាលឲ្យក្រឡាប់ខ្លួនឯងបោកផ្ទប់ទៅនឹងរបងផ្ទះរបស់លោកអភិបាលខេត្តត្បូងឃ្មុំបណ្តាលឲ្យរងរបួសធ្ងន់ចំនួន៤នាក់។

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី២៤តុលា២០១៥ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ក្នុងភូមិពោធិ៍ស្រុកឃុំកោងកាងស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តឡិចស៊ីស RX.300 ព៌ណស្កពាក់ស្លាកលេខភ្នំពេញ2G.5516 បើកបរយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុផ្លូវកែងផ្ទះលោកអភិបាលខេត្តទំនងជាប្រឹងបត់ខ្លាំងពេកទើបបណ្តាលឲ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់បោកផ្ទប់ទៅនឹងរបងផ្ទះលោកអភិបាលខេត្តត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយគាស់យកមនុស្សចេញមកក្រៅហើយស្រាប់តែរថយន្តបានផ្ទុះបង្កជាអគ្គីភ័យឆាបឆេះឡើងតែសំណាងល្អដោយបានម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈនៅក្បែរនោះបានយកបំពុងពន្លត់អគ្គីភ័យទៅជួយបាញ់ពន្លត់ទាន់ពេលវេលា។

លោកវរសេនីយ៍ត្រីសូសារ៉ាត់នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំបានឲ្យដឹងថារថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍នេះបើកបរដោយឈ្មោះហេងពៅភេទប្រុសអាយុ៣៩ឆ្នាំនិងអ្នករួមដំណើរចំនួន៣នាក់ទៀតរស់នៅភូមិស្ទឹងឃុំកោងកាងស្រុកពញាក្រែករងរបួសធ្ងន់ទាំង៤នាក់តែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថាចំពោះមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះគឺដោយសារតែអ្នកបើកបរស្រវឹងស្រាហើយប្រើប្រាស់ល្បឿនលឿនទើបជួបឧបទ្ទវហេតុបែបនេះដែលបណ្តាលឲ្យអ្នកជិះលើរថយន្តរងរបួសធ្ងន់ធ្ងរត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាមទាំងយប់ផងដែរ៕

25-10-2015d61231

d61232

d61233

d61234

d61235

d61236

d61237

d61238

d61239

Loading...

Leave a Reply

Your email address will not be published. Required fields are marked *